(អាមេរិក)៖ អាមេរិក បានធ្វើការចោទប្រកាន់ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook ថាបានផ្ដល់ការងារជាច្រើនកន្លែងដល់ជនអន្តោប្រវេសដើម្បីបានការងារធ្វើនៅសហរដ្ឋអាមេរិក ដែលការផ្ដល់ឱកាសការងារនេះវាខុសពីច្បាប់ដែលបានកំណត់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ថា ការិយាល័យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ពាក្យប្ដឹងក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយចោទថា ជនអន្តោប្រវេសជាច្រើនទទួលបានការងារតាមរយៈ Facebook។

នៅក្នុងពាក្យបណ្តឹង បានបញ្ជាក់ថាចាប់តាំងតែពីឆ្នាំ២០១៨ រហូតមកដល់ពាក់កណ្ដាលឆ្នាំ ២០១៩ ក្រុមហ៊ុន Facebook បានផ្តល់ការងារអចិន្ត្រៃយ៍ទៅឱ្យជនអន្តោប្រវេសក្នុងប្រទេសអាមេរិក និងមានទំនោ ឬរើសអើងជនជាតិអាមេរិក ដែលទង្វើមួយនេះវាខុសពីច្បាប់ និងអាចជាការរើសអើសជាតិសាស។

តាមការបញ្ជាក់បន្ថែម គឺការិយាល័យរបស់លោកត្រាំ គ្រោងនឹងផាកពិន័យទៅលើក្រុមហ៊ុន Facebook ព្រមទាំងអស់ទទួលរងនូវបណ្ដឹងធ្ងន់ធ្ងរជាងនេះទៀត។

ទាក់ទងនឹងបញ្ហានេះ លោក Andy Stone អ្នកនាំពាក្យរបស់ Facebook បានបញ្ជាក់ថា ក្រុមហ៊ុន Facebook បាននិងកំពុងតែសហការជាមួយតុលាការដើម្បីធ្វើការស៊ើបអង្កេត៕