(មែនឆេស្ទើ)៖ អ្នកចាត់ការទូទៅក្រុម Manchester City លោក Pep Guardiola បានលើកឡើងថាពិតជាមានជំនឿចិត្តខ្ពស់ចំពោះកីឡាករខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុម Sergio Augero នឹងអាចវិលត្រលប់មកវិញយ៉ាងល្អប្រសើក្រោយជាសះស្បើយពីរបួសជង្គង់ ខណៈក្រុមនេះត្រូវប្រជែងលីគ Premier League ជួបជាមួយក្រុម Fulham នៃសប្តាហ៍ទី១០ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។

ក្រុមមេឃខៀវ Man City បច្ចុប្បន្នស្ថិតនៅលេខរៀងទី១១ មានតែ១៥ពិន្ទុគ្រាដែលត្រូវស្វែងរក ៣ពិន្ទុបន្ថែមជាមួយក្រុម Fulham នារាត្រីនេះម៉ោង ១០៖០០(ម៉ោងនៅកម្ពុជា) ខណៈអ្នកចាត់ការទូទៅក្រុមនេះបានមានជំនឿចិត្តខ្ពស់ទៅលើខ្សែប្រយុទ្ធអាហ្សង់ទីន Augero នឹងអាចល្អដូចដើមវិញក្រោយសម្រាកព្យាបាលរបូសជង្គង់ដោយបន្តអវត្តមានពីកីឡដ្ឋាន Etihad។

បញ្ជាកផងថា ខ្សែប្រយុទ្ធអាហ្សង់ទីន Augero វ័យ ៣២ឆ្នាំនិងផុតកិច្ចសន្យាជាមួយក្លិបមេឃខៀវ Manchester City នៅចុងបញ្ចប់រដូវកាលនេះបន្ទាប់ពីបានចូលមកកាន់ក្លិបជើងឯក Premier League ៦សម័យកាលនេះកាលឆ្នាំ២០១១៕