(ភ្នំពេញ)៖ Metfone WiFi បានប្រកាសបន្ថែមជូនការប្រើប្រាស់ពិសេស ជូនអតិថិជន Internet WiFi របស់ខ្លួននៅទូទាំងប្រទេស ។

ដើម្បីជាការរួមចំណែកក្នុងការទប់ស្កាត់ និងការរីករាលដាលនៃ ជំងឺ Covide-19 ហើយ សេវា Internet WiFi ទៀតសោត ក៏មានតួនាទីដ៏សំខាន់សំរាប់ផ្សារភ្ជាប់ទំនាក់ទំនង ក្នុងកិច្ចការងាររកស៊ី ការសិក្សារៀនសូត្រតាមប្រព័ន្ធ អនឡាញ, ការលក់ដូរផលិតផល និង សេវាកម្មនានាតាមរយះប្រព័ន្ធ Internet និងតាមបណ្តាញសង្គម ។

ឥឡូវនេះនៅពេលអតិថិជនថ្មីជាសិស្សនិស្សិត មន្ត្រីរាជការ សាស្រ្តាចារ្យ ដែលមានភ្ជាប់ជាមួយកាតសិស្ស ឬ កាតសំគាល់ខ្លួនមន្ត្រីរាជការធ្វើការចុះឈ្មោះប្រើប្រាស់សេវា Internet WiFi ពី Metfone ក្រុមហ៊ុននឹងបន្ថែមជូន១ខែប្រើប្រាស់ដោយឥតគិតថ្លៃបន្ថែមពីលើ (Promotion បច្ចុប្បន្នបង់មុន ៥ខែ ថែមជូន ១ខែ, បង់មុន១០ខែថែមជូន ៤ខែ) តែនៅពេលនេះ បង់មុន ៥ខែថែមជូន ២ខែ, បង់មុន១០ខែថែមជូន ៥ខែ ដែលមានតម្លៃចាប់ពី១៥ដុល្លារក្នុងមួយខែឡើងទៅ។

កាន់តែពិសេសទៀតនោះ ដើម្បីជាការចូលរួមក្នុងការកាត់បន្ថយការចំណាយសម្រាបអតិថិជនរបស់ខ្លួនក្នុងតំណាក់កាលជំងឺ COVID-19 រីករាលដាល Metfone WiFi ក៏បានបន្ថែមជូនភ្លាមៗ នូវស៊ីមកាតចំនួន ៥ខ្សែលេខ សម្រាប់ធ្វើការខលដោយឥតថ្លៃ24ម៉ោង/24ម៉ោងជាក្រុម-លក្ខណៈគ្រួសារ ព្រមទាំង Data Internet Mobile ចំនួន 4GBក្នុងមួយខែ ជារៀងរាល់ខែ សម្រាប់លេខទាំង៥ខ្សែខាងលើផងដែរ។

លោក គង់ ឧសភា នាយកទទួលបន្ទុកផ្នែកអាជីវកម្មសេវា Internet WiFi ក្រុមហ៊ុន Metfone បានបញ្ជាក់បន្ថែមថា ដោយមើលឃើញពីតម្រូវការជាក់ស្តែងរបស់អតិថិជន ក្រុមហ៊ុនសម្រេចដាក់ឲ្យដំណើរការ ការផ្តល់ជូនបន្ថែមជូននូវការប្រើប្រាស់ដោយឥតគិតថ្លៃមួយខែ។

បន្ថែមពីលើ Promotion បច្ចុប្បន្ននិងបន្ថែមជូននូវស៊ីមកាតចំនួន៥ខ្សែ លេខសម្រាប់ធ្វើការខលដោយឥតថ្លៃ 24ម៉ោង/24ម៉ោងជាក្រុមការងារ ឬ លក្ខណៈគ្រួសារ ព្រមទាំង Data Internet Mobile ចំនួន4GBក្នុងមួយខែជារៀងរាល់ខែផងដែរ ហើយការផ្តល់ជូននេះក្រុមហ៊ុននឹងធ្វើការផ្តល់ជូនសម្រាប់អតិថិជន Internet WiFi ទាំងអតិថិជនចាស់ដែលកំពុងប្រើប្រាស់ និងអតិថិជនថ្មីតែម្តងរហូតដល់បំំណាច់ខែធ្នូ ឆ្នាំ២០២០នេះ ។

លោកបន្តថា កន្លងមកក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២០ Metfone WiFi ក៏បានសហការណ៍ជាមួយក្រសួងអប់រំយុវជន និងកីឡា ធ្វើការផ្តល់ជូន Promotion ពិសេសបែបនេះសម្រាប់សិស្សនិស្សិត សាស្ត្រាចារ្យ ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការសិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញទូរទាំងប្រទេសម្តងរួចហើយ ដោយបានធ្វើការផ្តល់ជូននូវការប្រើប្រាស់ដល់ សិស្សនិស្សិត និងសាស្រ្តាចារ្យព្រមទាំងថ្នាក់មន្រ្តីរាជការ ទូទាំងប្រទេសផងដែរ។

រយៈពេលផ្តល់ជូនមានកំណត់ត្រឹមបំណាច់ខែធ្នូឆ្នាំ២០២០នេះប៉ុណ្ណោះ បើសិនលោកអ្នកដែលមិនទាន់មាន Internet WiFi ប្រើប្រាស់នៅផ្ទះនោះទេ គួរតែទាក់ទងមកភ្ជាប់អោយហើយ៕

សម្រាប់ព័ត៌មាននៃការតភ្ជាប់សេវាកម្ម Internet WiFi៖ 0976197197 / 0976097097