(ឡុងដ៍)៖ ប្រធានបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានលើកឡើងថា ចង់កែសម្រួលចំពោះលក្ខណ្ឌ Offside (ជំហរក្រៅល្បែង) លើទីលានប្រកួតដែលតែងតែមានការចម្រូងចម្រាសគ្នាជាញឹកញាប់បើសិនជាមាន VAR ដែលជាប្រព័ន្ធជំនួយការអជ្ញាកណ្តាលនោះ។នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។

ប្រធាន FIFA លោក Infantino បានលើកឡើងថា សម្រាប់បញ្ហានេះកំពុងតែស្វែងរកការមូលមតិគ្នាអំពីបណ្តាក្រុមជំនាញចំពោះការពិភាក្សានៅបញ្ហានេះ ខណៈបច្ចុប្បន្នការប្រកួតលីគកំពូលមួយចំនួនបានជួបភាពចម្រូងចម្រាសញឹកញាប់បន្ទាប់ពីការបង្ហាញដោយប្រព័ន្ធជំនួយការអជ្ញាកណ្តាល (VAR) ទៅកាន់អជ្ញាកណ្តាលលើទីលាននោះ បានធ្វើឲ្យមានភាពខុសគ្នារវាងការមើលនឹងភ្នែក។

លោក Infantino បន្តថា«យើងបានសម្លឹងមើលថាតើយើងអាចធ្វើឲ្យលក្ខណ្ឌ (Offside) ល្អប្រសើជាងនេះដែលរឺទេដែលមិនតម្រូវការពីប្រព័ន្ធ (VAR) ដែលចង់ជំរុញឲ្យការស្វែងរកគ្រាប់ស៊ុតបញ្ចូលទីរបស់ភាគីលើទីលានប្រកួត៕