(ភ្នំពេញ)៖ សម្រាប់ចុងសប្ដាហ៍ថ្មីនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នេះ Fresh News Plus សូមលើកបង្ហាញនូវពាក្យស្លោកថ្មីៗចំនួន ៥ ឃ្លា ដែលដកស្រង់ចេញពីសង្ឃដីការបស់ព្រះភិក្ខុ គូ សុភាព នៃកម្ពុជា និងពាក្យស្លោកល្បីៗរបស់លោក លី ស៊ាវឡុង តារាក្បាច់គុនរបស់ចិន លោក លី ក្វាន់យូ មេដឹកនាំសិង្ហបុរី លោក ស៊ុន យ៉ាតសេន ស្ថាបនិកសាធារណរដ្ឋចិន និង ព្រះចៅណាប៉ូឡេអុង បូណាផាត។
១៖ ដរាបណានៅមានជីវិត កុំទាន់អស់សង្ឃឹម ផ្ដល់ឱកាសឱ្យខ្លួនឯងម្ដងទៀត ចាប់ផ្ដើមសាជាថ្មី (ព្រះភិក្ខុ គូ សុភាព)។
២៖ សូមធ្វើខ្លួនឱ្យដូចជាទឹកដែលគ្មានទម្រង់ច្បាស់លាស់ និងបត់បែនបានគ្រប់កាលៈទេសៈ ព្រោះថាពេលទឹកនៅក្នុងកែវវាមានទម្រង់ជាកែវ ពេលវានៅក្នុងដបវាមានទម្រង់ជាដប (លី ស៊ាវឡុង)។
៣៖ ល្ងង់ខ្លៅមិនមែនជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺច្រឡំថាខ្លួនឯងចេះ (លី ក្វាន់យូ)។
៤៖ បុគ្គលមិនគួរទទួលបានសេរីច្រើនពេកទេ ប៉ុន្តែប្រទេសជាតិត្រូវតែមានសេរីភាពពេញលេញ (ស៊ុន យ៉ាតសេន)។
៥៖ កុំរំខានសត្រូវរបស់អ្នក នៅពេលដែលគេកំពុងបង្កើតកំហុស (ណាប៉ូឡេអុង)៕