(កូរ៉េ)៖ ដោយសារតែជំងឺរាតត្បាតសាកលកូវីដ១៩ កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់កូរ៉េ ឆ្នាំ២០២០ «Ment Asian Music Awards» មិនត្រូវបានធ្វើឡើងដោយផ្ទាល់នៅនឹងកន្លែង ដោយមានអ្នកចូលរួមឡើយ ពោលគឺត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ដោយមានការផ្សាយផ្ទាល់នៅជុំវិញពិភពលោក ក្រោមការរៀបចំដោយតារាប្រុស Song Joon Ki។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ Soompi នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។

សម្រាប់២ឆ្នាំជាប់ៗគ្នា ក្រុមចម្រៀងបុរស BTS ដណ្តើមបានពានរង្វាន់ដល់ទៅ៤ ពីកម្មវិធី «Ment Asian Music Awards» ឆ្នាំ២០២០ នេះ ក្នុងនោះរួមមាន ពានរង្វាន់សិល្បករប្រចាំឆ្នាំ, អាល់ប៊ុមប្រចាំឆ្នាំ, ចម្រៀងប្រចាំឆ្នាំ និងពានរង្វាន់តំណាងទូទាំងពិភពលោកប្រចាំឆ្នាំ ឬ Worldwide Icon of the Year។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះក្រុមចម្រៀងឈ្នះពានរង្វាន់ ក្នុងកម្មវិធី «Ment Asian Music Awards» ប្រចាំឆ្នាំ២០២០៖

ទី១៖ ពានរង្វាន់ក្រុមចម្រៀងបុរស ល្អបំផុតប្រចាំឆ្នាំ បានលើ BTS
ទី២៖ ពានរង្វាន់ក្រុមចម្រៀងនារី ល្អបំផុតប្រចាំឆ្នាំ បានលើ BLACKPINK
ទី៣៖ ពានរង្វាន់តារាចម្រៀងប្រុស ល្អបំផុត បានទៅលើលោក Baehyun សមាជិក EXO
ទី៤៖ ពានរង្វាន់តារាចម្រៀងស្រី ល្អបំផុត បានទៅលើ IU
ទី៥៖ ពានរង្វាន់តារាចម្រៀងប្រុសថ្មី ល្អបំផុត បានទៅលើក្រុម TREASURE
ទី៦៖ ពានរង្វាន់តារាចម្រៀងប្រុសថ្មី ល្អបំផុត បានទៅលើ Weeekly
ទី៧៖ ពានរង្វាន់ការសម្តែងល្អបំផុត បានទៅលើ IU តាមរយៈបទ «Blueming»
ទី៨៖ ពានរង្វាន់ការសម្តែងជាក្រុម ល្អបំផុត បានទៅលើ MAMAMOO
ទី៩៖ ពានរង្វាន់ការរាំល្អបំផុតបានទៅលើ Hwasa តាមរយៈបទ «Maria»
ទី១០៖ ពានរង្វាន់ការសម្តែងល្អបំផុត សម្រាប់ក្រុមបុរស បានទៅលើ BTS តាមរយៈបទ «Dynamite»
ទី១១៖ ពានរង្វាន់ការសម្តែងល្អបំផុត សម្រាប់ក្រុមនារិ បានទៅលើ BLACKPINK តាមរយៈបទ «How You Like That»។

ក្រៅពីនេះ នៅមានពានរង្វាន់ធំៗជាច្រើនទៀតផងដែរ ដែលបានទៅលើក្រុមចម្រៀងល្បីៗជាច្រើនទៀតរបស់កូរ៉េ និងតារានៅអាស៉ី៕