(ក្រុងម៉ូនិច)៖ លោក Oliver Bierhoff ប្រធានសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់បានបង្ហើបប្រាប់គេហទំព័រកីឡា Live Score ថា សហព័ន្ធបានកំពុងពិចារណាយកលោក Ralf Rangnick ដើម្បីជំនួសកន្លែងលោក Joachim Low ដែលបានកំពុងរងសម្ពាធ។

លោក Low ដែលបានដឹកនាំអាល្លឺម៉ង់ឈ្នះជើងឯក World Cup 2014 នៅប្រទេសប្រេស៊ីលនោះ បានបញ្ចប់កំណត់ត្រាលេងមិនចាញ់របស់ខ្លួន តាមរយៈចាញ់ម្ចាស់ផ្ទះអេស្ប៉ាញស្ពឹកមុខក្នុងលទ្ធផល ៦-០ នៅថ្ងៃបិទបញ្ចប់ Nations League តាមពូល និងជាកំណត់ត្រាចាញ់ច្រើនគ្រាប់លើកទី២ គិតចាប់តាំងពីឆ្នាំ១៩៣១ មក ក្រោមថ្វីជើងរបស់អូទ្រីសក្នុងលទ្ធផលដូចគ្នាដែរ។

ជុំវិញបញ្ហានេះ លោក Bierhoff បានបញ្ជាក់ថា សហព័ន្ធបានកំពុងរកផ្លូវដើម្បីឲ្យលោក Low ចាកចេញ ក្រោយចូលតំណែងជាគ្រូបង្គោលនេះពីឆ្នាំ២០០៦ មក។

លោកថា គ្រូបង្វឹក Jurgen Klopp ក៏ជាបេក្ខភាពសំខាន់ផងដែរ ដែលបានកំពុងជោគជ័យក្នុងក្លិប Liverpool ជាមួយនឹងការឈ្នះពាន UEFA Champions League និង Premier League ទៀតផង៕