(កូរ៉េ)៖ បើតាមរបាយការណ៍ពី SPOTV បានឲ្យដឹងថា តារាចម្រៀងស្រីល្បីឈ្មោះរបស់កូរ៉េ កញ្ញា Chungha ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ បន្ទាប់ពីនាងមានទំនាក់ទំនងជាមួយបុគ្គលដែលមានកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ០២០។

កញ្ញា Chungha ត្រូវបានគេដឹងថាប ង្កើតឡើងតែម្នាក់ឯងប៉ុណ្ណោះ ពោលគឺមិនមានក្រុមដូចតារាចម្រៀងដទៃឡើយ ដោយអាចនិយាយបានថា នាងជាតារាចម្រៀងស្រីទោលមួយរូបក្នុងវិស័យចម្រៀង ខណៈអាល់ប៊ុមចម្រៀងដំបូងរបស់នាងគ្រោងបញ្ចេញ មានចំណងជើងថា «Querencia» តែយ៉ាងណា អាល់ប៊ុមនេះប្រៀបបាននឹងការត្រឡប់មកវិញរបស់ខ្លួន បន្ទាប់ពីត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩។

គួរជម្រាបថា មួយរយៈចុងក្រោយនេះ ករណីវិជ្ជមានជាច្រើនត្រូវបានរកឃើញទៅលើតារាប្រុសស្រីជាច្រើនក្នុងវិស័យ K-POP ខណៈកន្លងទៅតារាដែលបានឆ្លងជំងឺនេះរួមនាន លោក Bitta និងលោក Kogyeol សមាជិកក្រុម UP1TION និងតារាចម្រៀងប្រុស Lee Changwon ជាដើម៕