(ចិន)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស JD.com Inc បានឱ្យដឹងថា ខ្លួនបានទទួលការទូទាត់រូបិយប័ណ្ណឌីជីថលរបស់ចិន (យន់) នៅលើ Online Mall របស់ខ្លួន ដែលការដាក់ឱ្យប្រើប្រាស់នេះគឺដើម្បីពង្រីកវិសាលភាពនៃការលក់អនឡាញ និងដើម្បីផ្ដល់ ភាពងាយស្រួលដល់អតិថិជនទីផ្សារប្រទេសចិន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អតិថិជនអាចប្រើប្រាស់ រូបិយប័ណ្ណឌីជីថលយន់សម្រាប់ការទិញទំនិញបានជាមួយ JD Mall ប៉ុន្តែមិនមែនទិញបានគ្រប់ទិញទំនិញនោះទេ ដោយសារតែ មាន ទំនិញខ្លះមិនតម្រូវឱ្យបង់ប្រាក់ជា ឬគិតប្រាក់ជាយន់បាន។

JD.com Inc គឺជាក្រុមហ៊ុនដំំបូងគេបំផុតនៅឡើពិភពលោកដែលដាក់ឱ្យប្រើ រូបិយប័ណ្ណឌីជីថលយន់ ហើយក៏ជាអ្នកនាំផ្លូវ ធ្វើឱ្យ រូបិយប័ណ្ណឌីជីថលយន់ឆ្ពោះទៅកាន់ទីផ្សារពិភពលោកផងដែរ ខណៈដែលនៅពេលនេះ Bitcoin កំពុងដំណើរការនៅលើទីផ្សារ ហើយអនាគតដ៏ខ្លីខាងមុខគឺនឹងមានរូបិយប័ណ្ណឌីជីថលថ្មីមួយទៀតរបស់ Facebook៕