(ភ្នំពេញ)៖ សណ្ឋាគារ ផ្កាយ៥ លំដាប់អន្តរជាតិ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានចាប់ផ្តើមបើកទទួលការកក់របស់ភ្ញៀវចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះហើយ។

ភ្ញៀវទេសចរណ៍ អ្នកជំនួញជាតិ និងអន្តរជាតិអាចកក់បន្ទប់នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានបន្ទប់ប្រណិតៗដល់ទៅ២៤៧បន្ទប់។

អតិថិជនទាំងអស់អាចកក់បន្ទប់បានតាមរយៈគេហទំព័ររបស់ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្ទាល់៖ http://www.Hyattregencyphnompenh.com
សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ នៅក្បែរសារមន្ទីរជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលវិចិត្រសិល្បៈ វាលព្រះមេរុ ផ្សាររាត្រី វត្តអារាម និងទន្លេចតុមុខ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងដំណើរទស្សនកិច្ចនៅទីក្រុងភ្នំពេញ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក៏មានភោជនីយដ្ឋានប្រណីត សាលប្រជុំដ៏ទំនើប បន្ទប់ស្ប៉ា ស្កាយបាដ៏ស៊ីវិល័យ ព្រមទាំងសេវាកម្មជាច្រើនទៀត ដើម្បីបំពេញគ្រប់សេចក្តីត្រូវការរបស់អតិថិជនពីគ្រប់ទិសទី៕