(មីឡេន)៖ តាមរយៈជ័យជម្នះ ២-១ ទៅលើម្ចាស់ផ្ទះ Sampdoria បានធ្វើឲ្យ AC Milan បានក្លាយជាក្រុមតែ ១គត់ដែលលេងក្នុងលីគមិនទាន់ចាញ់គិតត្រឹមសប្តាហ៍ទី១០ បើប្រៀបទៅនឹងលីគល្បីៗទាំង៥ ទូទាំងទ្វីបអឺរ៉ុបនារដូវកាលនេះ។
កីឡាករ Kessie និង Castillejo Azuaga រកបានម្នាក់ ១គ្រាប់ឲ្យក្រុមភ្ញៀវ AC Milan មុនពេលត្រូវបាន Ekdal រកគ្រាប់វាយបកតាមពីក្រោយ ១គ្រាប់វិញដែរនៅនាទី៨២ នៅក្របខណ្ឌលីគកំពូលអ៉ីតាលី Serie A នារាត្រីថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០។
ក្រុមដែលកំពុងដឹកនាំដោយលោក Stefano Pioli រកបានជ័យជម្នះ ៨ប្រកួត ក្រៅពីស្មើ២ដង មិនដែលចាញ់ នាំមុខដាច់កំពូលតារាង ៥ពិន្ទុក្នុងចំណោម ២៦ពិន្ទុ គ្រាដែលក្រុមលេខ២ Inter Milan មាន ២១ពិន្ទុគិតត្រឹមសប្តាហ៍ទី១០ ជើងទី១។ AC Milan បានអូសបន្លាយការបរាជ័យដែលមានរយៈពេលយូរដូចដែលពួកគេធ្លាប់ធ្វើបាននារដូវកាលឆ្នាំ២០០៣-២០០៤ ក្រោមការបង្វឹករបស់លោក Carlo Ancelotti។
AC Milan ឈ្នះពាន Serie A ចុងក្រោយបំផុតក្នុងឆ្នាំ២០១០-២០១១៕