(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩ កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មក គេសង្កេតឃើញថា មានបណ្តាសប្បុរសជនជាច្រើន បានសម្តែងការគាំទ្រ តាមរយៈការចូលរួមចំណែកបរិច្ចាគថវិកា ជូនសម្តេចតេជោ ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។ ទន្ទឹមគ្នានេះ នៅក្នុងពិភពសិល្បៈ ក៏ឃើញមានសិល្បករល្បីៗជាបន្តបន្ទាប់ផងដែរ បានចូលរួមចំណែកបរិច្ចាគថវិកា។

គិតត្រឹមព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នេះ គឺមានតារាចម្រៀងល្បីៗចំនួន៣រូបបានប្រកាសពីការបរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩៖

១៖ កំពលតារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត បានបរិច្ចាគថវិកាចំនួន ៤,០០០,០០០ រៀល
២៖ តារាចម្រៀងស្រី កញ្ញា តន់ ចាន់សីម៉ា បានបរិច្ចាគថវិកាចំនួន ១០លានរៀល
៣៖ តារាចម្រៀងប្រុស លោក ខេម បានបរិច្ចាគថវិកាចំនួន ១០លានរៀល។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕