(ភ្នំពេញ)៖ សប្បុរសជនទាំងអស់អាចចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរកទិញវ៉ាក់សាំងកូវីដ-១៩ តាមរយៈមុខងារថ្មីគឺជំនួយវ៉ាក់សាំងកូវីដ-១៩ (Covid 19 Vaccine Donation) ដែលមាននៅក្នុង Chip Mong Mobile App ឬអាចបរិច្ចាគតាមភ្នាក់ងារធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុតដោយពុំគិតថ្លៃសេវាឡើយ។

ការបង្កើតមុខងារថ្មីនេះ គឺដើម្បីជួយប្រមូលថវិកាពីសប្បុរសជននានាដែលមានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងដើម្បីជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ថ្មីៗនេះ ភាគទុនិកធនាគារ ជីប ម៉ុង ប៊ែង ក៏បានចូលរួមចំណែកជាថវិកា ៣,០០០,០០០ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលសម្រាប់ការរកទិញវ៉ាក់សាងំទុកស្កាត់ជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជាផងដែរ៕