(លីបហ្សីក)៖ ក្រុមបិសាចក្រហម Manchester United របស់អង់គ្លេស បានធ្លាក់ទៅលេងពានក្របក្ខណ្ឌលីគទី២ អឺរ៉ុប Europa League វិញ ក្រោយបញ្ចប់ត្រឹម ៣ក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ UEFA Champions League ប្រចាំពូល H ដោយបានចាញ់ក្រុមម្ចាស់ផ្ទះ RB Leipzig ៣-២ ក្នុងប្រកួតចុងក្រោយរបស់គេ ដែលរកបានតែ ៩ពិន្ទុ។
ក្រុមអាល្លឺម៉ង់ RB Leipzig រកបាន ១២ពិន្ទុប្រចាំពូល H បានរួមដំណើរជាក្រុមបារាំង PSG ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយពាន UCL ខណៈ Man Utd បានត្រឹមបន្តចាប់ផ្តើមប្រជែងពានក្របក្ខណ្ឌទី២ ជាបន្តទៀត នៅពេលដែល Istandul Basaksehir របស់តួកគី បានហាលអាវតាំងពីមុខគេ។
សម្រាប់លទ្ធផល ៣-២ បានធ្វើឲ្យ RB Leipzig កើតឡើងពីការព្យាយាមធ្វើបានសម្រេចត្រឹមចាប់ផ្តើមការប្រកួតក្នុងនាទីទី២ ដោយកីឡាករ Angelino និងបន្តធ្វើការនាំមុខនៅនាទី១៣ ពីសំណាក់ខ្សែបម្រើ Amadou Haidara ខណៈក្រុមដឹកនាំដោយលោក Ole Solskjaer ធ្វើបានតាមពីក្រោយដោយការស៊ុតពិន័យ ១១ម៉ែត្ររបស់ខ្សែបម្រើ Bruno Fernandes និងការរកបាន ១គ្រាប់ពីការធ្វើឲ្យចូលទីខ្លួនឯងពីសំណាក់ក្រុម RB Leipzing ដែលជាការព្យាយាមរបស់ខ្សែបម្រើ Pogba នៅនាទីចុងម៉ោង៕