(កាតាឡាំង)៖ ការប្រកួតចុងក្រោយវគ្គសន្សំពិន្ទុប្រចាំពូល G ក្រុមខ្លាំងមកពីអ៉ីតាលី Juventus បានយកឈ្នះក្រុមខ្លាំងរបស់អេស្ប៉ាញ FC Barcelona ក្នុងលទ្ធផល ៣-០ គ្រាដែលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបាន ២គ្រាប់ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រក្នុងជំនួបជើងទី២ ដែលអតីតគូប្រជែងចាស់ Lionel Messi នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Ronaldo នៅតែអាចរកបានគ្រាប់បាល់នៅលើវាលស្មៅកីឡដ្ឋាន Camp Nou ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេចនៅនាទី១៣ និងនៅនាទី៥២ នៅពេលដែលមិត្តរួមក្រុម Weston Mckennie រកបាន ១គ្រាប់ដែរនៅនាទីទី២០។
Ronaldo រកបាន ១៣៤គ្រាប់ក្នុងពាន Champions League ដែលធ្វើឲ្យក្រុមសេះបង្កង់ Juventus ឈរកំពូលតារាងមាន ១៥ពិន្ទុ ស្មើក្រុមលេខ២ Barcelona ពី ៦ប្រកួតប្រចាំពូល G ដែលម្នាក់ ១ប្រកួត មិនដែលស្មើដូចគ្នា។
ក្នុងនោះដែរក្រុមមកពីអ៊ុយក្រែន Dynamo Kyiv បានធ្លាក់ទៅបន្តប្រជែងវគ្គ ៣២ក្រុមពាន Europa League នៅពេលដែលក្រុម Ferencvarosi បានត្រឹមត្រឡប់ទៅផ្ទះវិញ ដោយមានតែ ១ពិន្ទុប៉ុណ្ណោះឈរបាតតារាង៕