(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា (AIA Cambodia) បានធ្វើការផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែមរហូតដល់ទៅ ៥០០ដុល្លារលើថ្លៃសម្រាកព្យាបាល នៅមន្ទីរពេទ្យដល់ម្ចាស់បណ្ណសន្យារ៉ាប់រង ក្នុងករណីវិជ្ជមានកូវីដ-១៩ និង ៥០០០ដុល្លារក្នុងករណីទទួលមរណភាពដោយជំងឺនេះ។

អត្ថប្រយោជន៍នៃទឹកប្រាក់នេះ នឹងផ្តល់ជូនបន្ថែមពីលើកញ្ចប់អត្ថប្រយោជន៍ មានស្រាប់របស់បណ្ណសន្យារ៉ាប់រងជាលក្ខណៈបុគ្គល និងជាក្រុម។ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី ០៧ ធ្នូ ដល់ ៣១ មីនា ២០២១។

អ្នកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «អតិថិជនដែលជាម្ចាស់បណ្ណសន្យារ៉ាប់រង នៅតែជាកត្តាអាទិភាពចម្បងសម្រាប់ក្រុមហ៊ុន ហើយយើងបានប្តេជ្ញាផ្តល់ដំណោះស្រាយ តាមរយៈការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ក្នុងពេលវេលាលំបាកនាៗ។ អេ អាយ អេ ខេមបូឌា ក៏បានប្តេជ្ញាពួតដៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ស្របពេលយើងខ្ញុំនឹងសម្លឹងស្វែងរក ផ្តល់ការគាំទ្រឲ្យកាន់ច្រើនតាមតែអាចធ្វើទៅបាន»

គួរបញ្ជាក់ផងដែរថា ការផ្តល់ជូននេះគឺជាការផ្តល់ជូនលលើកទី ២ ដែល អេ អាយ អេ ខេមបូឌាបានផ្តល់អត្ថប្រយោជន៍បន្ថែមលើជំងឺកូវីដ១៩ ដល់ម្ចាស់បណ្ណសន្យារ៉ាប់រង ដោយលើកទី ១ ត្រូវបានធ្វើឡើងកាលពីខែ មីនា។ នេះគឺជាកាយវិកាចេះដឹងទុក្ខធុរៈ ក្នុងការជួយរំលែកបន្ទុកដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលប្រឈមនឹងជំងឺរីករាតត្បាត តាមរយៈផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ពួកគាត់ ដើម្បីដោះស្រាយរាល់តម្រូវការផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទីប្រឹក្សាផែនការអាយុជីវិត ឬ ផ្នែកបម្រើសេវាអតិថិជន ៖ 086 999 242 ឬ ចូលទៅកាន់ aia.com.kh៕