(ប៉ារីស)៖ ជំនួបបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល H នៅព្រឹត្តិការណ៍ UEFA Champions League រវាងក្រុម Paris Saint-Germian នៅរាត្រីថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានទុកជាមោឃៈ បន្ទាប់ពីការប៉ះទង្គិចគ្នាដែលលាយឡំទៅដោយភាសារើសអើងពូជសាសន៍ផងនោះ។
តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតនៅកីឡដ្ឋាន Parc des Princes បានដំណើរត្រឹម ១៤នាទី ជំនួយការគ្រូបង្វឹកនៃក្លិប Istanbul លោក Pierre Webo ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ក្រោយប៉ះពារពាក្យសំដីគ្នាជាមួយជំនួសការអាជ្ញាកណ្តាលនៅក្រៅទីលាន ដែលឈានដល់ការប្រើពាក្យសំដីក្នុងន័យរើសអើងពូជសាសន៍ថែមទៀតផង។
តែយ៉ាងណា ក្រុមកីឡាករ Istalbul បាននាំគ្នាដើរចេញពីទីលានប្រកួតតែម្តង ក្រោយមានការប៉ះទង្គិចគ្នាក្នុងទីលានជា មួយក្រុម PSG ជាបន្តទៀត។
ការប្រកួតរវាងក្រុម Istanbul និង Paris នឹងត្រូវលើកមកប្រកួតនៅរាត្រីថ្ងៃពុធ ទី០៩ ខែធ្នូជាបន្ត ដោយរាប់ចាប់ពីនាទី១៤ តទៅ។ ក្រុមដែលរងជើងឯកនៃ UEFA Champions League រដូវកាលមុនមួយនេះ នៅតែមានកៅអីឡើងទៅវគ្គ ១៦ក្រុមដដែល បើទោះបីចាញ់ក្រុមមកពីតួកគីក៏ដោយ ដោយសារ Manchester United បានចាញ់ RB Leipzig បញ្ចចប់ក្នុងចំណាត់ថ្នាក់លេខ៣ ប្រចាំពូល H៕