(ភ្នំពេញ)៖ យុទ្ធនាការ «យើងរួមគ្នាដើម្បីកម្ពុជា» ត្រូវបានបង្កើតឡើងដោយធនាគារ ព្រីនស៍ ក្នុងគោលបំណងប្រមូលមូលនិធិពីសប្បុរសជន នៅទូទាំងប្រទេស ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ១៩ សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា។

យុទ្ធនាការមួយដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ចំពោះអាយុជីវិតប្រជាជាតិខ្មែរ ព្រមទាំងបានបង្ហាញពីសាមគ្គីភាព រវាងប្រជាជនកម្ពុជា និងការជួយគ្នាក្នុងគ្រាអាសន្នផងដែរ។

សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន អាចធ្វើការបរិច្ចាគក្នុងយុទ្ធនាការនេះ តាមរយៈបណ្តាញដូចខាងក្រោម៖

* ផ្ទេរប្រាក់ពីគណនីរបស់លោកអ្នក ទៅកាន់គណនី ខាងក្រោម ដោយប្រើប្រាស់Prince Bank App៖
ឈ្មោះគណនី (ប្រាក់រៀល)៖ Cambodians For Cambodia (Vaccine)
លេខគណនី (ប្រាក់រៀល)៖ 111777888
ឈ្មោះគណនី (ដុល្លារអាមេរិក)៖ Cambodians For Cambodia (Vaccine)
លេខគណនី (ដុល្លារអាមេរិក)៖ 666777888
* ផ្ទេរប្រាក់តាមរយៈកាបូបបាគង (Bakong Wallet)
* ផ្ទេរប្រាក់តាមរយៈសេវាផ្ទេរមូលនិធិភ្លាមៗ (Retail Pay)

លោកអ្នកអាចធ្វើការបរិច្ចាគតាមរយៈបណ្តាញខាងលើមួយណាក៏បាន ដោយរាល់ការផ្ទេរប្រាក់ទាំងអស់នឹងមិនត្រូវបានគិតថ្លៃសេវាឡើយ។

សូមរំលឹកផងដែរថា អ្នកឧកញ៉ា ចេន ហ្ស៊ី ជាម្ចាស់ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ព្រីនស៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ក៏បានបរិច្ចាគថវិកាចំនួន៣លានដុល្លារអាមេរិក ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ទិញវ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ១៩នេះផងដែរ៕