(ម៉ាឌ្រីដ)៖ ក្រុមអេស្ប៉ាញ Real Madrid បានឡើងទៅវគ្គ ១៦ក្រុមជាបន្តទៀត ក្រោយយកឈ្នះក្រុម Borussia Monchengladbach ២-០ កបានដោយខ្សែប្រយុទ្ធ Karim Benzema ក៏បានកក់កៅអីមួយចេញពីពូល B នៃការប្រជែងពានរង្វាន់ក្របខណ្ឌលីគអឺរ៉ុប UEFA Champions League រដូវកាលនេះ ។

ការប្រជែងវគ្គចែកពូលប្រចាំពូល B ក្រុម Real រកបានត្រឹម ១០ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតទាំង ៦លើកជាមួយក្រុមលេខ ២ប្រចាំពូល Monchengladbach រកបាន ៨ពិន្ទុស្មើក្រុម Shakhtar Donetsk តែលើសគ្រាប់ស៊ុត ខណៈនេះការប្រជែងយ៉ាងគ្រោះថ្នាក់របស់ Real Madrid បន្ទាប់ពីមានតែ ៧ពិន្ទុក្នុងប្រកួតទី៥ ឈរលេខ៣ ក្នុងពូល។

ក្នុងការប្រកួតចុងក្រោយរបស់ក្រុម Real Madrid ដែលបានយកឈ្នះក្រុម Monchengladbach ក្នុងនោះកីឡាករខ្សែប្រយុទ្ធ Benzema រកបាន ២គ្រាប់ម្នាក់ឯងពីការបញ្ជូនបាល់បានយ៉ាងល្អពីមិត្តរួមក្រុម Lucas Vazquez និង Rodrygo ដែលស៊ុទតែប្រើក្បាលតែតបញ្ចូលទីរបស់ កីឡាករសញ្ជាតិរូបនេះបានយ៉ាងល្អ៕