(ម៉ូនិច)៖ ក្រុមការពារតំណែងជើងឯក Champions League រដូវកាលមុន Bayern Munich បញ្ចប់ការប្រជែងប្រចាំពូលដោយមិនស្គាល់ចាញ់នោះទេ បានឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយជាបន្តក្រោយរកបាន ១៦ពិន្ទុចេញពីពូល A ដែលមានក្រុមអេស្ប៉ាញ Atletico Madrid រួមដំណើរជាមួយរកបាន ៩ពិន្ទុ។

ក្រុមអាល្លឺម៉ង់ Bayern Munich ធ្វើបានយ៉ាងល្អកាលពីរដួវកាលមុនដោយឈ្នះ ១១ប្រកួតមុនឈានទៅរកបានលើកពានរង្វាន់ ខណៈរដូវកាលនេះកីឡាករ Niklas Sule នឹង Eric Maxim Choupo Moting រកបានម្នាក់ ១គ្រាប់ជួយក្រុមឡើងវគ្គ ១៦ក្រុមជាថ្មីទៀតក្នុងជ័យជម្នះទៅក្រុម Lokomotiv Moscow ២-០ គ្រាដែលគូប្រជែង Atletico Madrid ក៏បានលទ្ធផលនេះផងដែរទៅលើក្រុម Red Bull Salzburg ដែលបន្តទៅលេងពាន Europa League ក្របខណ្ឌទី២ អឺរ៉ុប។

បញ្ជាក់ផងថា សម្រាប់ក្រុមដែលបានឡើងទៅវគ្គ ១៦ក្រុមចុងកក្រោយមាន Bayern Munich, Atletico Madrid, Real Madrid, Burossia Monchengladbach, Manchester City, FC Porto, Liverpool, Atalanta, Chelsea, Sevilla, Borussia Dortmund, Lazio, Juventus, FC Barcelona, Paris Saint Germain នឹងក្រុម RB Leipzig ដែលត្រូវធ្វើការចាប់ឆ្នោតនៅថ្ងែទី១៤ ខែធ្នូ ឆ្នាំ២០២០នៅទីក្រុង Nyon ប្រទេសស្វីល៕