(ភ្នំពេញ)៖ Texas Chicken™ បានបង្ហាញវត្តមានរបស់ខ្លួនជាសកល ដោយ ធ្វើការបើកដំណើរការទីតាំងដំបូង របស់ខ្លូននៅប្រទេសកម្ពុជានាពេលថ្មីៗនេះ ជាមួយនឹងទីតាំងដ៏ល្អឥតខ្ចោះ ដែលស្ថិតនៅចំកណ្តាលទីក្រុង ភ្នំពេញ ដែលមានទីតាំងនៅលើផ្លូវលេខ ៥១(Pasteur) កែងនឹងផ្លូវលេខ ៣០២, សង្កាត់ បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ការបើកដំណើរការនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងអភិវឌ្ឍន៍អាជីវកម្មផ្តាច់មុខជាមួយ ក្រុមហ៊ុន TH F&B Co., LTD ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញ ផ្នែកផ្គត់ផ្គង់និងនាំចូលនូវ ចំណីអាហារដែលមានគុណភាពខ្ពស់ មកក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃក្រុមហ៊ុននេះ បាននឹងកំពុងតែគ្រប់គ្រងនូវហាងអាហារ ដែលនាំចូលមកពីក្រៅប្រទេសម៉ាកល្បីៗក្នុង ពិភពលោក ចំនួន ៦ប្រេនរួចមកហើយ។

លោក Yang Ming (YM) Ong, អនុប្រធានប្រតិបត្តិអន្តរជាតិនៃប្រេន Texas Chicken™ បានថ្លែងថា «យើងពិតជាមានមោទនភាពក្នុងការនាំមកជូននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ និង ជារសជាតិដើមពីរដ្ឋតិចសាស មកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងប្រទេសផ្សេងៗ ទៀតនៅក្នុងតំបន់ អាស៊ី និងជុំវិញពិភពលោក។ គ្រប់អត្តសញ្ញាណរបស់យើងទាំង និមិត្តសញ្ញា ភាពទាក់ទាញតាមរយៈ ការដាក់បង្ហាញរូបភាព និង មឺនុយបែបឌីជីថល ព្រមជាមួយនឹងរចនាបថ នៅក្នុងហាងរបស់យើងផ្ទាល់បានបង្ហាញ យ៉ាងច្បាស់ពីបទពិសោធន៍ ដែលអ្នកទាំងអស់គ្នានឹងទទួលបានពី Texas Chicken™ រួមមានទាំងសាច់មាន់បំពង ដែលមានពោរពេញទៅដោយរសជាតិបែបហឹរ និងកាន់តែ ពិសេសនោះ គឺរសជាតិឈ្ងុយឆ្ងាញ់ដែលមិនអាចបំភ្លេចបាន គឺជារសជាតិដើមពីរដ្ឋតិចសាសផ្ទាល់តែម្តង»។

ជាមួយនឹងបញ្ចីមុខអាហារតាមបែបអន្តរជាតិនៅ Texas Chicken™ Cambodia នឹងផ្តល់ជូន អតិថិជននូវសាច់មាន់បំពងរសជាតិហឹរ ដែលល្បីល្បាញបំផុតរបស់ Texas Chicken ជាមួយនិងការប្រលាក់គ្រឿង ២ដង និង ការប្រលាក់ម្សៅ ធ្វើដោយដៃផ្ទាល់ តាមដំណាក់ កាលនីមួយៗយ៉ាងយកចិត្តទុកដាក់ហើយម៉ត់ចត់បំផុត ដើម្បីធានាបាននូវរសជាតិ ហឹរនិងឈ្ងុយឆ្ងាញ់គ្រប់ម៉ាត់។ មិនត្រឹមតែមានសាច់មាន់បំពងរសជាតិហឹរ មួយមុខនោះទេ Texas Chicken ក៏មានសាច់មាន់បំពងរសជាតិដើមផងដែរ ដែលមានរសជាតិឆ្ងាញ់ ហើយស្រស់ៗ ពោរពេញទៅដោយរសជាតិដ៏ពិសេស តាមបែបរសជាតិដើមផងដែរ។ ក្រៅពីនេះយើងក៏មាន នំបិសស្គីត (Honey-Butter Biscuits) ដ៏ឈ្ងុយឆ្ងាញ់ ប្លែក ដែលត្រូវបានដុតថ្មីៗជារៀងរាល់ថ្ងៃ ហើយក៏មានសាច់មាន់បំពងស្រួយៗជាផ្នែក មិនមានជាប់ឆ្អឹងដែលមានរសជាតិជាប់ចិត្ត និងអតិថិជនទាំងអស់តែងតែចូលចិត្ត នោះគឺ Chicken Tenders។ បន្ថែមពីលើនេះទៀតនោះ Texas Chicken ក៏មាន Wrap បែបម៉ិចស៊ិចកូ (Mexicana wrap) និងប៊ឺហ្គឺជាច្រើនប្រភេទដូចជា BBQ Club Burger ជាដើម មិនតែប៉ុណ្ណោះ យើងក៏មាន Jalapeno បំពងថែមទាំងមានឈីសនៅខាងក្នុង (Jalapeno Bombers) , នំខេក strawberry និង អាហារឆ្ងាញ់ៗជាច្រើនទៀត។ កាន់តែពិសេសទៀតនោះ Texas Chicken ក៏បានបង្កើតអាហារបែបច្នៃប្រឌិត ដែលបង្កើតឡើងសម្រាប់បំពេញតំរូវការរសជាតិរបស់ អតិថិជននៅតំបន់អាស៊ីផងដែរ ដែលមានដូចជា បាយមាន់ Teriyaki និង បាយមាន់ Kee Mao។

លោក ណម ហាវ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TH F&B Co., LTD បានថ្លែងថា «អ្វីដែលយើងចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នា បានដឹងគឺរសជាតិដ៏ ពិសេសរបស់ Texas Chicken គឺវាពិតជាសាកសមបំផុតសម្រាប់អ្នកទាំងអស់គ្នា។ រាល់អាហារគ្រប់ប្រភេទរបស់យើងគឺជាអ្វី ដែលតិចសាសមានហើយយើងនឹងនាំមកជូន ប្រជាជនខ្មែរទាំងអស់បានសាកល្បងនូវរសជាតិដ៏ប្លែកថ្មីដែល មានភាពច្នៃប្រឌិត និងជាអ្វីដែលអ្នកគ្រប់គ្នាតែងតែចង់បាន។ ជាអាហារដ៏ពិសេសដែល យើងនឹងធ្វើការផ្តល់ជូនអ្នកគ្រប់គ្នាដូចអ្វីដែល Texas Chicken™ កំពុងតែផ្តល់ជូននូវ រសជាតិដ៏ពិសេសឈ្ងុយឆ្ងាញ់គ្មានពីរ ទៅកាន់ពិភពលោកផងដែរ»។

ដើម្បីជាការអបអរសាទរក្នុងឱកាសបើកដំណើរការទីតាំងដំបូងរបស់ Texas Chicken™ Cambodia ក៏មានជាកម្មវិធីពិសេសដូចជា៖
* លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ ជាការញ៉ាំសាច់មាន់ហ្រ្វ៊ីពេញមួយខែ ក្នុងការចូលរួមលេងហ្គេមថតរូបជាមួយអាហារនៅ Texas Chicken ចាប់ពីថ្ងៃបើកដំណើរការនេះតែម្តង។
* រាល់ការចំណាយតាមអនឡាញចាប់ពី១០ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបានកូកា កូឡា មួយដបដែលមានចំណុះដល់ទៅ១លីត្រកន្លះ រួមនឹងការដឹកជញ្ចូន ដោយឥតគិតថ្លៃ និងហ្រ្វ៊ីគូប៉ុងមួយភ្លាមៗតែម្ដង។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិន និងការផ្តល់ជូនពិសេសផ្សេងៗទៀតលោកអ្នក អាចតាមដានតាមរយៈ គេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ Texas Chicken Cambodia: https://www.facebook.com/TexasChickenCambodia
Contact Us: 077666916/077666617
Find Us Here: https://goo.gl/maps/Pfw