(ឡុងដ៍)៖ ក្រុមកាំភ្លើងធំ Arsenal បានឡើងវគ្គ ៣២ក្រុមជាបន្តនៃការប្រជែងពានរង្វាន់ Europa League រដូវកាលនេះក្រោយរក្សាការឈ្នះពេញ ១០០ភាគរយរកបាន ១៨ពិន្ទុពេញសម្រាប់ ៦ប្រកួតចាំពូល B ដោយយកឈ្នះប្រកួតចុងក្រោយលើកក្រុម Dundalk នាកីឡដ្ឋាន Aviva។នេះបើតាមប្រភព BBC ចេញផ្សាយនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
Arsenal ក្នុងការដឹកនាំដោយអ្នកចាត់ការទូទៅលោក Mikel Artete បានរក្សាការលេងមិនចាញ់ ១០០ភាគរយក្នុងការប្រជែងជម្រុះតាមពូលគ្រាដែលប្រកូយចុងក្រោយបានយកឈ្នះក្រុមម្ចាសផ្ទះ Dundalk ៤-២ ពីការធ្វើបានដោយកីឡាករ Eddie Nketiah, Mohamed Elneny, Joe Willock នឹងកីឡាករ Folarin Balogun ដោយចប់ការប្រកូតគ្រូបង្វឹកបានលើកឡើងថា« សម្រាប់ការប្រកួតនេះពិតជាល្អចំពោះទម្រុងលេងធ្វើឲ្យយើងឈ្នះការប្រកួត»។
បញ្ជក់ផងថា សម្រាប់ការប្រកួតបន្តនៅវគ្គ ៣២ក្រុមនោះក្លិបដែលស្ថិតក្នុងលីគអង់គ្លេស Arsenal នឹងត្រូវរូមដំណើជាមួយក្លិបរួមលីគ Leicester City, Tottenham Hotspur នឹងក្រុម Manchester United ដែលជ្រុះចេញពីក្របខណ្ឌលីគលំដាប់ទី១ អឺរ៉ុប UCLថ្មីៗនេះ ខណៈអាចនឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយធ្វើការចាប់ឆ្នោតនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០៕