(ឡុងដ៍)៖ កីឡាករដ៏ឆ្នើមលំដាប់ពិភពលោក Lewis Hamilton ផ្នែកប្រណាំងរថយន្ត Formula 1 បានជាសះស្បើយពីមេរោគឆ្លង COVID-19 ក្រោយធ្វើការតេស្តអវិជ្ជមានលើកចុងក្រោយ ខណៈរូបគេនឹងត្រៀមការប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងកម្រិត Grand Prix នៅទឹកដីទីក្រុង Abu Dhabi។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
ម្ចាសជ័យលាភីពិភពលោក ៧សម័យកាល Hamilton បានខកខានប្រកួតនៅ Sakhir Grand Prix នៅទឹកដីបារ៉ែន ដោយសារតេស្តវិជ្ជមាន COVID-19 ខណៈបុរសវ័យ ៣៥ឆ្នាំ នឹងអាចមានវត្តមានឡើងវិញក្នុងក្នុងការប្រជែងការពារតំណែងជើងឯក ឆ្នាំ២០១៩ នៃការប្រណាំង Formula 1 នៅថ្ងៃទី១៣ ខែធ្នូចុងសប្តាហ៍នេះបន្ទាប់ទីស្នាក់នៅដាច់ដោយឡែងរយៈពេល ១០ថ្ងៃនៅប្រទេសបារ៉ែន។
បញ្ជាក់ផងថា សម្រាប់ការប្រកួត Formula 1 ព្រឹត្តិការណ៍ Abu Dhabi គ្រោងធ្វើឡើងកាលពីខែវិច្ឆិកា តែត្រូវលើកមកថ្ងៃទី១៣ ខែធ្នូនេះវិញដោយទុកពេលឲ្យការប្រកួតព្រឹត្តិការណ៍ Bahrian Grand Prix ដំណើរការប្រកួតក្រោយផ្អាក់ដោយសារវិបត្តិ COVID-19៕