(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធនាគារ ស្ថាបនា បានបង្កើតនូវគណនីដែលមានឈ្មោះ «FIGHT COVID SAVE LIFE (Vaccine)» ក្នុងការជួយប្រមូលថវិកាពីអតិថិជន និងសាធារណៈជនដែលមានបំណងចូលរួមចំណែកបរិច្ចាគ។
លោកអ្នកអាចចូលរួមជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំង ដោយបរិច្ចាគថវិកាតាមរយៈការស្កេន QR CODE ឬក៏ផ្ទេរប្រាក់ទៅកាន់គណនីរបស់ធនាគារ ស្ថាបនា ខាងក្រោម។ សម្រាប់លោកអ្នកដែលមិនមានគណនីជាមួយធនាគារ ស្ថាបនា ក៏អាចធ្វើការបរិច្ចាគបានដែរ គឺតាមរយៈកម្មវិធីបាគង។
សូមថ្លែងអំណរគុណសម្រាប់ការរួបរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការចូលរួមបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាល។ ចូលរួមបរិច្ចាគទាំងអស់គ្នា ដើម្បីឆ្លងផុតគ្រាលំបាកមួយនេះ!
គណនីឈ្មោះ “FIGHT COVID SAVE LIFE (Vaccine)” លេខគណនីប្រាក់រៀល៖ 00109314, លេខគណនីប្រាក់ដុល្លារ៖ 00109307។
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤,០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។
ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ បណ្ណឥណពន្ធ និងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។
លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងការសហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន៕