(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើសំខាន់ James Rodriguez នឹងអវត្តមានក្នុងជំនួបដែល Everton ត្រូវប៉ះជើងខ្លាំង តោខៀវ Chelsea នៅកីឡដ្ឋាន Goodison Park ចុងសប្តាហ៍ន៉េះ ដោយសារបញ្ហារបួសក្រលៀនមិនទាន់ជាសះស្បើយ។

កីឡាករអន្តរជាតិកូឡុំប៊ី វ័យ ២៩ឆ្នាំ James បានរងរបួសក្រលៀននៅអំឡុងប្រកួតដែល Everton លេងស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Burnley នៅ Premier League កាលសប្តាហ៍មុន។

ក្រុមរបស់លោក Carlo Ancelotti បានបរាជ័យ ២ប្រកួតចុងក្រោយនៅលីគកំពូលអង់គ្លេស ក្រោមថ្វីជើងរបស់ Leeds United និង Manchester United ធ្លាក់ទៅឈរនៅលេខ៩ វិញ ដែលធ្លាប់ឈរនៅកំពូលតារាងកាលពីដើមរដូវកាលឆ្នាំ ២០២០-២០២១។

ក្រៅពី James ក្រុមស្ករគ្រាប់ Everton ក៏អវត្តមានប្រធានក្រុម Seamus Coleman និងខ្សែបម្រើ Fabian Delph ដោយសារបញ្ហារបួសដូចគ្នា គ្រាដែល Lucas Digne និង Jean-Philippe Gbamin អវត្តមានរយៈពេលវែង៕