(មែនឆេស្ទើ)៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម លោក Ole Gunnar Solskjaer ថាក្លិប Manchester United នឹងអាចឈ្នះពានរង្វាន់លីគអង់គ្លេស Premier League រដូវកាលនេះក្រោយពីក្រុមនេះបានជ្រុះចេញពីពានក្របខណ្ឌលីគអឺរ៉ុប UEFA Champions League នឹងបន្តប្រជែងពាន Europa League ជាលីគអឺរ៉ុបទី២។

ក្រុមបិសាចក្រហម Man Utd នឹងត្រូវជួបប្រជែងជាមួយក្រុម Man City ដែលជំនួបស្ថិតក្នុងទីក្រុងតែមួយនៃលីគ Premier League ជើងទី១ នៃការប្រជែងរកបាន ៣ពិន្ទុបន្ថែមនៃតារាងពិន្ទុដែលកំពុងឈរលេខ៥ មាន១៩ពិន្ទុគ្រាដែលគូប្រជែង Man City ដែលដឹងនាំដោយលោក Pep Guardiola រកបាន ១៨ពិន្ទុដែលក្រុមនេះនៅមានភារកិច្ចបន្តលេងវគ្គ ១៦ក្រុម UCL។

សម្រាប់ការប្រកួតសប្តាហ៍ទី១២ ជើងទី១ រវាងក្រុមខ្លាំង Manchester United ប៉ះ Manchester City នឹងត្រូវធ្វើឡើងនាម៉ោង ១២៖៣០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ(ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Old Trafford ខណៈនេះគោលដៅរបស់អ្នកចាត់ការលោក Ole Gannar ក្នុងការស្វែងរកជ័យជម្នះលើកទី៣ ជាប់គ្នាទៅលើក្រុម Man City បន្ទាប់ពីធ្វើបាន ៤លើកកាលឆ្នាំ២០០៨ ឆ្នាំ២០១០៕