(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានដកស្រង់ចេញពីបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។
គតិបណ្ឌិតទាំងប្រាំនោះ រួមមាន៖
១៖ ព្យាយាមបំពេញភារកិច្ចរបស់អ្នកឱ្យអស់ពីសមត្ថភាពនៅថ្ងៃនេះ រឿងថ្ងៃស្អែក ចាំស្អែកសឹមជួប (ព្រះភិក្ខុ គូ សុភាព)
២៖ ទីណាមានជីវិត ទីនោះមានសង្ឃឹម (សុភាសិតចិន)។
៣៖ អ្នកដែលអាចយកឈ្នះលើចំណង់របស់ខ្លួនឯង ជាអ្នកក្លាហានខ្លាំងជាងអ្នកឈ្នះនៅសមរភូមិទៅទៀត (អារីស្តូត)។
៤៖ អ្នកដែលយកឈ្នះសត្រូវបាន គេហៅថាអ្នកខ្លាំង, អ្នកដែលយកឈ្នះខ្លួនឯងបាន គេហៅថាអ្នកមានអំណាច (ឡៅ ស៉ឺ)។
៥៖ ភាពជោគជ័យមួយមិនអាចកើតឡើងបានទេ បើយើងមិនរួមគ្នាកសាង (សុភាសិតខ្មែរ)៕