(ភ្នំពេញ)៖ ស្ងាត់ៗកីឡាករមុខឌឺ កែវ រំចង់ ដែលមានឈ្មោះបោះសំឡេងក្នុងពិភពសង្វៀនប្រដាល់ទាំងក្នុងប្រទេស និងក្រៅប្រទេស បានចូលមក Cover បទចម្រៀងមួយបទនៅក្នុងTiktok គឺបទ «ស្រណោះប្រពន្ធដើម»។ ម្ចាស់សំនៀងដើមនៃបទនេះ គឺតារាចម្រៀងលោក រាជ ប្រាថ្នា ក្នុងផលិតកម្ម Davitra Media។

អ្នកគាំទ្រខ្លះបានវែកញែកថាប្រហែលជាបទ «ស្រណោះប្រពន្ធដើម» របស់ផលិតកម្ម Davitra Media នេះវាត្រូវទៅនឹងសាច់រឿងរបស់លោក កែវ រំចង់ ទើបធ្វើឱ្យលោក កែវ រំចង់ សម្រេចយកបទនេះមក Cover នៅលើ Tiktok ទោះជាយ៉ាងណាក៏កីឡាករមុខឌឺស្បែកស្វិតរូបនេះ មិនបានអធិប្បាយអ្វីនោះទេ ហើយយើងសង្ឃឹមថានឹងមានការអធិប្បាយរបស់លោក កែវ រំចង់ នៅពេលក្រោយ។

ប្រសិនបើប្រិយមិត្តចង់ដឹងនូវអត្ថន័យទាំងស្រុងនៃបទ «ស្រណោះប្រពន្ធដើម» របស់ផលិតកម្ម Davitra Media សូមចូលទៅ Links ដូចខាងក្រោម៖

https://bit.ly/34aPluq
https://youtu.be/QYEnWBxQnP4
• YouTube: https://www.youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA
• Tik Tok: https://vt.tiktok.com/ZS51Sv3r/
• Facebook:
https://www.facebook.com/DVMCambodia
• Instagram: www.instagram.com/davitra_media/
https://youtu.be/QYEnWBxQnP4