(អាមេរិក)៖ នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមហ៊ុនស្រាវជ្រាវអាវកាស SpaceX របស់លោក Elon Musk បានធ្វើការបាញ់បង្ហោះគ្រាប់រ៉ូកែតប្រភេទ Falcon 9 ដើម្បីដឹកជញ្ជូនយកផ្កាយរណបជំនាន់ថ្មីដែលមានឈ្មោះថា SiriumXM ហើយទៅកាន់តារាវិថី។

យោងតាមការ BBC នៅថ្ងៃទី១៤ ខែធ្នូ បានដឹងថា ការបាញ់បង្ហោះរបស់ SpaceX លើកនេះ បានក្លាយទៅជាការបាញ់បង្ហោះជោគជ័យលើកទី២៥ សម្រាប់ក្រុមហ៊ុន របស់លោក Elon Musk ក្នុងឆ្នាំ២០២០នេះ។

គួរបញ្ជាក់ដឹងដែរថាផ្កាយរណប SiriusXM ជំនាន់ថ្មី កម្រិត 1300-class មួយនេះ នឹងអាចផ្តល់នូវការពង្រឹងសមត្ថភាពក្នុង ការចែកចាយសេវាកម្មបែបកំសាន្តព្រមទាំងព័ត៌មានជាសំឡេងនៅទូទាំងតំបន់អាមេរិកខាងជើង៕