(ភ្នំពេញ)៖ ក្លិបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានប្រកាសជាផ្លូវការ ក្នុងការនាំយកកីឡាករចាំទីវ័យក្មេង គង់ រ៉ាហ្វាត់ ដែលទើបបានចាកចេញពីក្លិបចាស់ គិរីវង់សុខសែនជ័យ កាលពីរដូវមុន។

អ្វីដែលសំខាន់ផងនោះ អ្នកចាំទីវ័យក្មេង គង់ រ៉ាហ្វាត់ រូបគេធ្លាប់ជាយុវជនភ្នំពេញក្រោន នៅឆ្នាំ២០១៣-២០១៤ និងបានបន្តទៅចូលរួមជាមួយសាលាបាល់ទាត់ជាតិបាទី ហើយរូបគេក៏ធ្លាប់បានលេងឲ្យក្រុមអគ្គិសនីកម្ពុជា នៅឆ្នាំ២០១៧ បន្ទាប់មកក៏លេងឲ្យក្រុមសូលទីឡូអង្គរ នៅឆ្នាំ២០១៨-២០១៩ រហូតដល់ឆ្នាំ២០២០ រ៉ាហ្វាត់ ក៏បន្តមកលេងក្រុមគិរីវង់សុខសែនជ័យ គ្រាដែលរូបគេផ្លាស់ប្តូរចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទវិញ នៅចុងឆ្នាំ២០២០ នេះផងដែរ។

គួរបញ្ជក់ផងដែរថា អ្នកចាំទីវ័យក្មេង គង់ រ៉ាហ្វាត់ អាចនឹងជំនួសកន្លែង អ៊ុ សេរីរ័ត្ន ព្រោះតែរូបគេមិនទាន់បានជាសះស្បើយពីរបួសនៅឡើយ៕