(ភ្នំពេញ)៖ និយតករទូរគមនាគមន៍របស់ស៊ុយអែត (PTS) ថ្មីៗនេះ បានបដិសេធប្រតិបត្តិករទាំងឡាយណារបស់ប្រទេសនេះ ពីការប្រើប្រាស់ឧបករណ៍ Huawei នៅក្នុងបណ្តាញ 5G របស់ពួកគេ ដោយគ្រាន់តែបញ្ជាក់ពីសកម្មភាព ដោយនិយាយថា អ្នកលក់ណាមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន នឹងបង្កការគំរាមកំហែង ដោយស្វ័យប្រវត្តិដល់សន្តិសុខជាតិស៊ុយអែត។

លោក Jiang Xisheng គឺជាអគ្គលេខាធិការក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Huawei បានថ្លែងថា ការយល់ច្រឡំបែបនេះ អាចរារាំងបណ្តាអាជីវកម្មរបស់ស៊ុយអែត ពីការទទួលបានអត្ថប្រយោជន៍ ពីការច្នៃប្រឌិតរបស់ក្រុមហ៊ុន Huawei។ ជាអកុសលពួកគេ ត្រូវបានបំពេញបន្ថែមដោយសារព័ត៌មាន, ឧទាហរណ៍ វិចារណកថាមួយ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុង Dagens Industri នៅថ្ងៃទី១០ ខែវិច្ឆិកា បង្ហាញថា «ចិនគួរតែបើកឲ្យក្រុមហ៊ុន Huawei សម្រាប់ភាពជាម្ចាស់ដោយជនបរទេស»។ អនុសាសន៍នេះ ពិតជាមានចេតនាល្អ ប៉ុន្តែបង្ហាញការយល់ច្រឡំយ៉ាងជ្រាលជ្រៅអំពី របៀបដែលក្រុមហ៊ុនរបស់យើងគ្រប់គ្រង និងរចនាសម្ព័ន្ធរបស់ពួកយើង។

ក្រុមហ៊ុន Huawei ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៧ ហើយខ្ញុំបានចូលរួមជាមួយក្រុមហ៊ុន Huawei នៅឆ្នាំ ១៩៨៩។ នៅពេលនោះ ធនាគារមានការស្ទាក់ស្ទើរ ក្នុងការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុន ដែលចាប់ផ្តើមអាជីវកម្មខ្នាតតូច។ ក្រុមហ៊ុន Huawei ត្រូវបង្កើនដើមទុនតាមរយៈការលក់ភាគហ៊ុនទៅឱ្យនិយោជិករបស់ខ្លួន ដែលជាការរៀបចំមួយដែលបន្តរហូតដល់សព្វថ្ងៃ។

និយោជិកទិញភាគហ៊ុន ដោយប្រាក់ផ្ទាល់ខ្លួន ហើយទទួលបានភាគលាភប្រចាំឆ្នាំ ដោយផ្អែកលើចំនួនភាគហ៊ុនដែលពួកគេកាន់កាប់។ ពួកគេក៏ជ្រើសរើសសមាជិក ដើម្បីបង្កើតគណៈកម្មាធិការអ្នកតំណាង ដោយផ្អែកលើការបោះឆ្នោតម្តង ក្នុងមួយចំណែកនៃភាគហ៊ុន។ គណៈកម្មការជ្រើសរើស ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។ ប្រព័ន្ធបែងចែកប្រាក់ចំណេញ និងហានីភ័យបែបនេះ ធ្វើឲ្យក្រុមហ៊ុន Huawei នូវមូលនិធិដែលខ្លួន ត្រូវការសម្រាប់ការរីកចម្រើនរយៈពេលវែង និងជាមូលដ្ឋានគ្រឹះ សម្រាប់អភិបាលកិច្ច និងការគ្រប់គ្រងរបស់ខ្លួន។

ការកាន់កាប់ជាលក្ខណៈឯកជន ក្រុមហ៊ុន Huawei បានទទួលសម្ពាធរយៈពេលខ្លី ក្នុងការចុះបញ្ជីក្រុមហ៊ុនជាសាធារណៈ, ដែលម្ចាស់ភាគហ៊ុនរំពឹងថា ពួកគេនឹងទទួលបានគោលដៅ ប្រាក់ចំណូលប្រចាំត្រីមាស។ ដើម្បីបានរួចផុតពីសម្ពាធខាងក្រៅបែបនេះ ក្រុមហ៊ុន Huawei បានផ្តោតការយកចិត្តទុកដាក់ រយៈពេលវែងរបស់ខ្លួន លើការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ខណៈពេលដែលនិយោជិកដែលមានភាគហ៊ុនអាចទទួលបានរង្វាន់ខ្ពស់ជាងមុន។

បច្ចុប្បន្ននេះ ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawei គឺលោក Ren Zhengfei កាន់កាប់ភាគហ៊ុនប្រមាណ ១ ភាគរយនៃក្រុមហ៊ុន Huawei ប៉ុណ្ណោះ។ ភាគហ៊ុន ដែលនៅសល់ ត្រូវបានកាន់កាប់ដោយសហជីពរបស់ក្រុមហ៊ុន Huawei, វាជាទម្រង់ដែលនិយោជិកជាម្ចាស់ក្រុមហ៊ុន។ វាជារឿងធម្មតានិងស្របច្បាប់សម្រាប់ក្រុមហ៊ុននៅក្នុងប្រទេសចិន ក្នុងការបង្កើតសហជីពដើម្បីធ្វើជាទម្រង់ម្ចាស់ភាគហ៊ុនរបស់ពួកគេ។
ទោះបីជាប្រព័ន្ធផ្សព្វផ្សាយចូលចិត្តពិពណ៌នាអំពីការរៀបចំនេះ ថាស្រអាប់ក៏ដោយ វាពិតជាមិនខុសពីអ្វីដែលរកឃើញ នៅក្រុមហ៊ុនដែលគ្រប់គ្រង ដោយនិយោជិកនៅកន្លែងផ្សេងៗទៀត ក្នុងពិភពលោក រួមទាំងក្រុមហ៊ុនJohn Lewis Partnership (ហាងលក់ទំនិញចំរុះនៅចក្រភពអង់គ្លេស) និង ក្រុមហ៊ុន Essilor (ក្រុមហ៊ុនអុបទិកអន្តរជាតិរបស់បារាំង)។

តាមពិតរចនាសម្ព័នភាពជាម្ចាស់កម្មសិទ្ធិរបស់យើង ត្រូវបានអនុវត្តដោយក្រុមហ៊ុនស៊ុយអែតជាច្រើននាពេលបច្ចុប្បន្ននេះ។ តាមការស្ទង់មតិរបស់ក្រុមហ៊ុនអ៊ឺរ៉ុប កាលពីឆ្នាំមុន បានបង្ហាញថា១១% នៃក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យឯកជនរបស់ប្រទេសស៊ុយអែត មានគម្រោងម្ចាស់កម្មសិទ្ធិនិយោជិក - ច្រើនជាងទ្វេដងនៃអត្រានៅប្រទេសប៉ែកអឺរ៉ុប។

ប្រហែលជាគំរូអំពាវនាវ ទៅនឹងភាពសមហេតុសមផលរបស់ប្រទេសស៊ុយអែត និយោជិកត្រូវបានគេផ្តល់ប្រាក់ឈ្នួលខុសគ្នា ដោយផ្អែកលើការងារដែលពួកគេធ្វើ ប៉ុន្តែមានយន្តការចែករំលែកប្រាក់ចំណេញដែលមានតម្លាភាព។ ប្រជាជនមានអារម្មណ៍ថា មានសិទ្ធិអំណាច, យកចិត្តទុកដាក់លើគុណភាពការងាររបស់ពួកគេ ហើយគិតជានិច្ចអំពីវិធីដើម្បីកែលម្អអាជីវកម្ម។ អ្នកជំនាញអឺរ៉ុបមួយចំនួនបានសន្និដ្ឋានថា ក្រុមហ៊ុន Huawei កំពុងអនុវត្ត «មូលធននិយមរបស់និយោជិក»។

អ្នករិះគន់ចោទប្រកាន់ថា យើងបានក្លាយជាក្រុមហ៊ុនលំដាប់ពិភពលោក ដោយមានការគាំទ្រពីរដ្ឋាភិបាល។ តាមពិតក្រុមហ៊ុនបានទទួលជោគជ័យ ដោយសារហេតុផលផ្ទុយគ្នា យើងធ្វើប្រតិបត្តិការដោយឯករាជ្យ និងធ្វើតាមតក្កវិជ្ជាជំនួញ មិនមែននយោបាយទេ។ ចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ ១៩៨៧ រហូតដល់ដើមទសវត្សឆ្នាំ២០០០, ក្រុមហ៊ុនHuaweiបានប្រកួតប្រជែងជាមួយសហគ្រាសគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន ដែលភាគច្រើនក្រោយមកទៀតបានធ្លាក់ចុះទៅជាមិនសំខាន់ឬបាត់ទៅវិញទាំងស្រុង។

លទ្ធផលនេះមិនគួរឲ្យអ្នកមូលធននិយមភ្ញាក់ផ្អើលទេ ដែលយល់ថាក្នុងករណីភាគច្រើនក្រុមហ៊ុនរបស់រដ្ឋ ឬគ្រប់គ្រងដោយរដ្ឋ មានទំនោរបាត់បង់សមត្ថភាព ប្រកួតប្រជែងដោយសារតែការិយាធិបតេយ្យនិងប្រសិទ្ធភាពទាប។ នេះជាការពិត ជាពិសេសនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។ ហេតុអ្វីបានជាឧស្សាហកម្មបច្ចេកវិទ្យារបស់ចិនមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងល្អដូច្នេះ? ផ្នែកមួយ ប្រហែលជាចាប់តាំងពីទសវត្សឆ្នាំ១៩៨០មក ប្រទេសចិនបានបើកចំហរទីផ្សាររបស់ខ្លួន ហើយនិងផ្តល់នូវកន្លែងប្រគួតប្រជែងសម្រាប់ក្រុមហ៊ុននានា ដូចជា Ericsson, Nokia, Motorola, Siemens និងក្រុមហ៊ុនបរទេសដទៃទៀត។

ក្នុងសេចក្តីថ្លែងការណ៍របស់និយតករទូរគមនាគមន៍របស់ស៊ុយអែត(PTS), បានរំលឹកខ្ញុំពីរយៈពេលដែលប្រទេសចិនមានភាពវឹកវរនយោបាយក្នុងទសវត្សឆ្នាំ១៩៦០ និង ១៩៧០ ។ ដោយសារតែគ្រួសារខ្ញុំត្រូវបានចាត់ចូលជាម្ចាស់ដី ខ្ញុំស្ទើរតែខកខានឱកាសបានចូលរៀននៅសកលវិទ្យាល័យ។ ខ្ញុំសង្ឃឹមថានិយតករទូរគមនាគមន៍របស់ស៊ុយអែត(PTS) អាចអនុវត្តការវាយតំលៃគោលបំណងដោយយុត្តិធម៌ ដោយផ្អែកលើអង្គហេតុ និងធ្វើការសម្រេចចិត្តដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសស៊ុយអែតទាំងមូល។

ទ្វាររបស់ក្រុមហ៊ុន Huawei តែងតែបើកសម្រាប់អ្នកនយោបាយ, អ្នកស្រាវជ្រាវ, អ្នកកាសែតស៊ុយអែតនិងអ្នកដទៃទៀត ដើម្បីទៅមើលទីតាំងក្រុមហ៊ុន និងបន្ទប់កម្មសិទ្ធិភាគហ៊ុននិយោជិករបស់ខ្លួន (ESOP) និងផ្លាស់ប្តូរគំនិតអំពីប្រព័ន្ធដែលក្រុមហ៊ុនបានសាងសង់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមក។ ការពិតនៅតែ មិនអាចប្រកែកនិងផ្លាស់ប្តូរបាននោះគឺ «គ្មានអង្គភាពរដ្ឋាភិបាលណាមួយ អាចសំរេចចិត្តទៅលើអាជីវកម្ម ឬការវិនិយោគរបស់ក្រុមហ៊ុន Huawei បានឡើយ, ហើយគ្មាននរណាម្នាក់ជាម្ចាស់ក្រុមហ៊ុន Huawei ទេ ក្រៅពីនិយោជិករបស់ក្រុមហ៊ុនHuaweiនោះ»