(ភ្នំពេញ)៖ ពេលថ្មីៗនេះ ក្រុមហ៊ុន ឆាយណាហ៊រទាន បានចេញផ្សាយ «របាយការណ៍អភិវឌ្ឍ និរន្តរភាពកម្ពុជា ក្រុមហ៊ុន ឆាយណាហ៊រទាន៖ អគ្គិសនីបំភ្លឺកម្ពុជា» ជាផ្លូវការ។ របាយការណ៍មួយនេះ គឺជារបាយការណ៍និរន្តរភាព សម្រាប់ប្រទេសកម្ពុជាច្បាប់ទីមួយ ក្នុងមុខរបរថាមពលអគ្គិសនីផងដែរ។

ក្នុងនាមជាសហគ្រាសថាមពលយក្សរបស់ប្រទេសចិន ក្រុមហ៊ុន ឆាយណាហ៊រទាន ដែលបានបំពេញបេសកកម្ម «ផ្តល់ថាមពលស្អាត ដើម្បីបង្កើតជីវិតកាន់តែប្រសើរ» មានបច្ចេកទេសដ៏ល្អឥតខ្ចោះ ចរិតដ៏រឹងមាំ និងមានសិការការពារបរិស្ថានដ៏ខ្លាំង បានធ្វើការវិនិយោគទុននៅប្រទេសកម្ពុជា ដើម្បីសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ជំរុញការអនុវត្តគម្រោងរោងចក្រអគ្គិសនី ដុតធ្យូងថ្មអានុភាព ២ គុណ៣៥០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ ដែលមានប្រសិទ្ធិភាពខ្ពស់ និងមានកាបូនទាប ក៏ដូចជាជំរុញយ៉ាងសកម្មនូវការសាងសង់នៃគម្រោងថាមពលខ្យល់ និងគម្រោង PV ជាបន្ទាប់ផងដែរ។ វាបានបន្ធូរបន្ថយប្រកប ដោយមានប្រសិទ្ធិភាពនូវការកង្វះខាត ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី នៅកម្ពុជា ព្រមនឹងបានរួមចំណែកសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់។

ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ក្រុមហ៊ុន ឆាយណាហ៊រទាន បានរៀបចំធ្វើសកម្មភាពជាបន្តបន្ទាប់ដូចជា៖ សកម្មភាព «ទិវាបើកទូលាយសាធារណៈ» និង «ខែការទទួលខុសត្រូវសង្គម» ជាដើម ដោយបានធ្វើការប្រាស្រ័យទាក់ទងនឹងផ្លាស់ប្តូរយ៉ាងសកម្មជាមួយភាគីនានាមានពាក់ព័ន្ធក្នុងតំបន់ ដើម្បីយកថាមពលអគ្គិសនីស្អាត និងកាបូនទាបបំភ្លឺកម្ពុជា ផ្តល់ផលប្រយោជន៍ និងឈ្នះ-ឈ្នះ ក្នុងកិច្ចរួមកសាង និងចែករំលែកគ្នារួមចំណែកដល់កម្ពុជា ក៏ដូចជាយកភាពសុខដុមរមនា និងភាពរាប់អានសិ្នទ្ធស្នាលធ្វើឱ្យកម្ពុជារំភើបចិត្ត។

របាយការណ៍នេះ ចែកជាបួនចំណែកធំពោលគឺ «អង្គរសហស្សវត្សរ៍ ការចែករំលែកពន្លឺនៃមិត្តភាព» «ការបំភ្លឺពន្លឺអេកូឡូស៊ីតាមដងទន្លេមេគង្គ» «កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងបំភ្លឺអគ្គិសនីនៃការអភិវឌ្ឍ» «ក្លិនផ្កាស្រូវបង្ហាញពីពន្លឺនៃភាពសុខដុម» ដែលបានបង្ហាញនូវយុទ្ធសាស្រ្តអភិវឌ្ឍជានិរន្តរភាពដែលបានអនុវត្តកម្ពុជា ទំនួលខុសត្រូវផ្នែកសេដ្ឋកិច្ចទំនួលខុសត្រូវផ្នែកបរិស្ថាន និងទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន ឆាយណាហ៊រទាន ក៏ដូចជាការព្យាយាមរបស់ក្រុមហ៊ុនក្នុងការប្រាស្រ័យទាក់ទងយ៉ាងសកម្មឆ្លើយតបនឹងតម្រូវការ និងរួមគ្នាអភិវឌ្ឍជាមួយបណ្តាភាគីនានា របស់កម្ពុជា។

របាយការណ៍មាន ចំណុចគួរឱ្យចាប់អារម្មណ៍ចំនួន៣៖

* ចំណុចទី១៖ ផ្តោតសំខាន់លើតំបន់អាស៊ីអាគ្នេយ៍ បង្កើតគំរូនៃកិច្ចសហប្រតិបត្តិការសហគ្រាសកំពូលលើពិភពលោក គឺជា សហគ្រាសដែលហ៊ានទទួលខុសត្រូវ និងអាចដឹកនាំការអភិវឌ្ឍជានិរន្តរភាព។ ក្រុមហ៊ុន ឆាយណាហ៊រទានបានប្រកាន់ខ្ជាប់ ជាប់រហូតនូវ «ការដើរចេញទៅក្រៅ» ដោយមានទំនួលខុសត្រូវបានអនុវត្តយ៉ាងពិតជាក់ស្តែងនូវរបៀបវារៈអភិវឌ្ឍជានិរន្តរភាព២០៣០ របស់អង្គការសហប្រជាជាតិ។

របាយការណ៍នេះ បានបង្ហាញនូវទំនួលខុសត្រូវរបស់សហគ្រាសចិន នៃក្រុមហ៊ុន ឆាយណាហ៊រទាន ដែលបានផ្តោតសំខាន់លើការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍ «ការដើរចេញទៅក្រៅ» ដោយមានទំនួលខុសត្រូវបង្កើតវិស្វកម្មប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា និងបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

* ចំណុចទី២៖ អាស្រ័យលើលក្ខណៈពិសេសក្នុងតំបន់បង្កើតវេទិកាវប្បធម៌ របាយការណ៍នេះបានផ្តោតសំខាន់លើការបង្ហាញនូវអត្ថន័យ នៃវប្បធម៌ដ៏ជ្រាលជ្រៅ និងពិសេសរបស់កម្ពុជា តាមរយៈខ្លឹមសារ និងចក្ខុវិញ្ញាណយករូបភាព ដែលប្រកបដោយលក្ខណៈពិសេសកម្ពុជា ជាចំណុចចាប់ផ្តើមហើយបង្កើតចំណងជើង នៃជំពូកនីមួយៗដោយគួបផ្សំទំនួលខុសត្រូវសង្គមនៃមុខរបរថាមពលអគ្គិសនី។

* ចំណុចទី៣៖ សម្រង់ករណីគួរឱ្យរំភើបចិត្តរៀបរាប់ពីរឿងរ៉ាវបំពេញបេសកកម្មនៅចុងក្រោយនៃជំពូកនីមួយៗ ក្នុងរបាយការណ៍មានប្លុក «ក្តីស្រឡាញ់នៅកម្ពុជា» ដែលបានរៀបរាប់ពីរឿងរ៉ាវរួមវិភាគទានរបស់ក្រុមហ៊ុន ឆាយណាហ៊រទាន នៅកម្ពុជា តួអង្គក្នុងរឿងទាំងនេះរួមមាន៖ បុគ្គលិកចិន ដែលបានចេញទៅបំពេញការងារនៅកម្ពុជា រយៈពេល៨ឆ្នាំ មានបុគ្គលិកកម្ពុជា របស់ក្រុមហ៊ុន ក៏ដូចជាអ្នកតំណាង នៃពាណិជ្ជករផ្គត់ផ្គង់ក្នុងតំបន់ដែលបានធ្វើកិច្ចសហប្រតិបត្តិការរយៈពេលមធ្យម និងយូរក្នុងការអនុវត្តគម្រោងជាដើម គឺដើម្បីប្រើប្រាស់រឿងតូច និងពិតបង្ហាញនូវការបំពេញបេសកកម្មរបសក្រុមហ៊ុន ឆាយណាហ៊រទាន ក៏ដូចជារូបភាពសហគ្រាស នៃមហាប្រទេស ដែលមានទំនួលខុសត្រូវផងដែរ។

នៅឆ្នាំ២០២០ ក្រុមហ៊ុន ឆាយណាហ៊រទាន បានចាត់ទុកកម្ពុជា ជាប្រទេសចាប់ដំណើរការដោយបានបង្កើតគម្រោងពិសេសចម្រុះឆ្លងវប្បធម៌ជាសកលដែលមានឈ្មោះថា «បំភ្លឺអនាគត»។ គម្រោង «បំភ្លឺអនាគត» បានយកចិត្តទុកដាក់ខ្ពស់ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ១៧ចំណុច នៃអង្គការសហប្រជាជាតិ ជាពិសេស គឺផ្តោតសំខាន់លើការអបរំប្រកបដោយគុណភាពល្អក្នុងតំបន់។

តាំងពីបានចាប់ដំណើរការនៅកម្ពុជានៅខែមេសា ឆ្នាំ២០២០កន្លងមក បណ្ណាល័យ «បំភ្លឺអនាគត» បានបង្ហាញនូវខ្លឹមសារដ៏សម្បូរបែបតាមបណ្តាញអ៊ីនធើណេត ដូចជាសៀវភៅគំនូរ និងឃ្លីបវីដេអូអំពីការបង្ការជំងឺ សៀវភៅក្រៅម៉ោងសិក្សា និងពិសោធន៍វិទ្យាសាស្រ្ត STEAM ជាដើម ដើម្បីផ្សព្វផ្សាយចំណេះដឹងវិទ្យាសាស្រ្ត អំពីការបង្ការជំងឺចំពោះក្មេងជំទង់កម្ពុជាាដែលមានអាយុពី ៥ដល់ ១៦ឆ្នាំ ក៏ដូចជាបង្កើតវេទិការៀនសូត្រតាមអនឡាញ សម្រាប់ក្មេងៗ ក្នុងតំបន់ផងដែរ។

លើសពីនេះទៅទៀតគម្រោង «បំភ្លឺអនាគត» នៅបានធ្វើសកម្មភាពមួយចំនួនទៀត ដូចជារៀបចំធ្វើពិព័រណ៍រូបភាព និងការប្រកួតគូរគំនូរក្មេងជំទង់ដែលឈ្មោះ «ថាមពលពេលអនាគត» ជាដើមដើម្បីផ្សព្វផ្សាយញាណទស្សនៈ ដែលប្រកបដោយនវានុវត្ដន៍ ភាពសម្របសម្រួលបៃតងភាពបើកទូលាយ និងការចែករំលែកការអភិវឌ្ឍ ក៏ដូចជាជំរុញការរួមរស់នៅប្រកបដោយសុខដុមរមនា រវាងមនុស្ស និងធម្មជាតិផងដែរ។

នៅចុងខែវិច្ឆិកា ក្រុមហ៊ុន ឆាយណាហ៊រទាន បានចេញផ្សាយវីដេអូ សម្រាប់កម្ពុជា ដែលមានចំណងជើងថា «បំភ្លឺកម្ពុជាបំភ្លឺអនាគត» លើទូទាំងពិភពលោក។ វីដេអូមួយនេះ បានឆ្លងតាមរយៈការរៀបរាប់របស់បុគ្គលិកកម្ពុជា បង្ហាញនូវការរួមចំណែកយ៉ាងសកម្មរបស់ក្រុមហ៊ុន ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី ការការពារបរិស្ថាន នៅសហគមន៍ និងការផ្តល់ឱកាសការងារក្នុងតំបន់ ក៏ដូចជាការប្តេជ្ញាចិត្តរបស់សហគ្រាស ដែលមានបំណងចង់បង្កើតអាជីវកម្ម នៅក្នុងតំបន់ចូលរួមជីវភាពក្នុងតំបន់ និងបម្រើការដល់តំបន់។

សម្លឹងមើលទៅអនាគតក្រុមហ៊ុន ឆាយណាហ៊រទាន នឹងបន្តផ្តោតការយកចិត្តទុកដាក់លើកម្ពុជា និងប្រទេសផ្សេងទៀតដោយផ្តល់ថាមពលអគ្គិសនីស្អាត និងមានភាពងាយស្រួលធ្វើការប្រាស្រ័យទាក់ទងដោយស្មោះ ដើម្បីជំរុញឱ្យមានថ្ងៃស្អែកកាន់តែល្អប្រសើរក្នុងតំបន់។

បំពេញបេសកកម្មលើផ្លូវសូត្រថ្មី យកអគ្គិសនីបំភ្លឺអនាគត។ ក្រុមហ៊ុននឹងធ្វើដូចពេលមុនៗដែរ ដែលផ្សព្វផ្សាយស្មារតីផ្លូវសូត្រ តភ្ជាប់ជាមួយនឹងកិច្ចសហប្រតិបត្តិការផ្នែកថាមពលថ្នាក់ជាតិ បន្តអនុវត្តយ៉ាងស៊ីជម្រៅ និងប្រាកដប្រជានូវរបាយការណ៍ពិសេសនៃ ការអភិវឌ្ឍជានិរន្តរភាព អំពីប្រទេស និងបញ្ហាពិភាក្សាផ្សេងៗ ជាដើមសំដៅលើកកម្ពស់រូបភាព សហគ្រាសថាមពលរបស់ក្រុមហ៊ុន ឆាយណាហ៊រទាន ដែលប្រកាន់ខ្ជាប់ការប្រកបអាជីវកម្ម ដោយតម្លាភាពធ្វើឱ្យស៊ីជម្រៅ នូវការប្រាស្រ័យទាក់ទងជាមួយសាធារណជន និងបំពេញបេសកកម្មសង្គម៕