(ក្រុងនីយ៉ុង)៖ ក្រុមខ្លាំងរបស់អេស្ប៉ាញ FC Barcelona នឹងក្រុមប៉ះក្រុមជេីងឯកបារាំង Paris Saint-Germain ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០២០-២០២១។

តាមរយ:ព័ត៌មានពីគេហទំព័រ កីឡា BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះថា PSG ជាក្រុមជាប់លេខ១ ចេញពីពូល H ដែលត្រូវចាប់ឆ្នោតប៉ះក្លិបអ្នកមានបុណ្យ Barcelona នៅវគ្គចាញ់-ធ្លាក់ក្នុងវគ្គ ១៦ក្រុមនៃ Champions League ដែលត្រូវបានធ្វេីឡេីងនៅថ្ងៃចន្ទនេះនាទីក្រុង Nyon ប្រទេសស្វីស។

នេះជាការជួបគ្នាជាថ្មីទៀតគិតចាប់តាំងពី Barcelona ទម្លាក់ Paris ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលឆ្នាំ២០១៧ ។ ការប្រកួតជេីងទី១ នឹងធ្វេីឡេីងនៅថ្ងៃទី១៦-១៧ ខែកុម្ភះ ឆ្នាំ២០២១ តទៅ៕