(ប៉ារីស)៖ អតីតអ្នកគ្រប់គ្រងក្រុមជម្រើសជាតិបារាំង លោក Gerard Houllier ដែលធ្លាប់ស្តារឡើងវិញ ក្លិប Liverpool ដែលមិនអាចចូលលេង ក្នុងក្របខណ្ឌ Premier League បាន ទៅជាក្លិបដែលឈ្នះពាន់រង្វាន់ចំនួន៣ នៅក្នុងឆ្នាំ២០០១នោះ បានស្លាប់បាត់បង់ជីវិតហើយ នៅក្នុងវ័យ៧៣ឆ្នាំ, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។
លោក Houllier ដែលធ្លាប់បានធ្វើជាគ្រូបង្វឹកក្លិប Paris St-Germain, Olympique Lyonnais និងក្លិប Aston Villa ផងដែរនោះ បានស្លាប់ បន្ទាប់ពីទទួលការវះកាត់បេះដូង នៅទីក្រុងប៉ារីស។
ក្លិប Liverpool បានសរសេរនៅលើ Twitter ថា «យើងសូមកាន់ទុក្ខការស្លាប់ របស់អ្នកគ្រប់គ្រង ដែលនាំឲ្យយើងឈ្នះពាន់រង្វាន់៣ដង, សូមលោកទៅកាន់សុគតិភព, Gerard Houllier ១៩៤៧-២០២០»។
គួរជម្រាបថា លោកបានក្លាយជាជំនួយការគ្រូបង្វឹក របស់ក្រុមជម្រើសជាតិបារាំង នៅឆ្នាំ១៩៨៨ ហើយក្រោយមកក្លាយជាអ្នកគ្រប់គ្រង នៅឆ្នាំ១៩៩២។ ប៉ុន្តែលោកបានលាលែងពីតំណែងវិញ បន្ទាប់ពីបរាជ័យ ក្នុងការនាំក្រុមទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩៤ នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះអ៊ីស្រាអែល និងប៊ុលហ្គារី៕