(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រជែងទល់នឹង Real Sociedad ដែលបានកំពុងឈរនៅកំពូលតារាងក្នុងលីគអេស្ប៉ាញ La Liga ក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League។

នេះមានន័យថា ក្រុមរបស់លោក Ole Gunnar Solskjaer នឹងត្រូវប៉ះកីឡាករខ្សែបម្រើ David Silva ដែលធ្លាប់ឈ្នះពាន Premier League ៤សម័យជាមួយ Manchester City ដែលបានផ្លាស់ទៅលេងឲ្យ Real Sociedad កាលពីរដូវក្តៅមុន បញ្ចប់រយៈពេល ១០ឆ្នាំលេងនៅក្លិបប្រចាំទីក្រុង Manchester ប្រទេសអង់គ្លេស។

ដូចគ្នានោះដែរ ក្រុមកាំភ្លើងធំ Arsenal ក៏ត្រូវបានចាប់ឆ្នោតប៉ះក្រុមរបស់ព័រទុយហ្គាល់ Benfica នៅពេលដែល Tottenham Hotspur ដែលកំពុងកាន់កាប់តំណែងកំពូលតារាង Premier League ផងនោះ ក៏ចាប់ឆ្នោតប៉ះក្រុម Wolfsberger របស់អូទ្រីស គ្រាដែល Leicester City ត្រូវប៉ះ Slavia Prague។

ការប្រកួតវគ្គ ៣២ក្រុមចុងក្រោយសម្រាប់ជើងទី១ និងជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៨-២៥ ខែកុម្ភះ ឆ្នាំ២០២១៕