(ឡុងដ៍)៖ Facebook, Twitter និង TikTok ប្រឈមនឹងការផាកពិន័យរហូតដល់ ១០% នៃចំណូលប្រសិនបើពួកគេខកខាន មិនបានដកចេញ និងកំណត់ការផ្សព្វផ្សាយមាតិកាខុសច្បាប់ ក្រោមច្បាប់ដែលបានស្នើដោយចក្រភពអង់គ្លេស។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋាភិបាលអង់គ្លេសបានស្នើដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះ ឱ្យដកចេញ ឬលុបចោលមាតិកាមួយចំនួនដែលនាំឱ្យប៉ះពាល់ ដល់ កុមារ ដែលក្នុងនោះមានដូចជាសកម្មភាពគំរាមកំហែង, សម្លុត, រូបភាពអាសអាភាស ការប្រើអំពើហឹង្សា ជាដើម ដែល ការ ស្នើ សុំនេះ គឺត្រូវបានធ្វើឡើង តាមច្បាប់របស់ប្រទេសក្នុងការរក្សាសុវត្ថិភាពរបស់កុមារតាមប្រព័ន្ធអ៊ីនធើណែត។

កាលពីដើមឆ្នាំ ២០២០ ក្រុមហ៊ុន Facebook និង Google បានប្រកាសថា ពួកគេនឹងសហការជាមួយរដ្ឋាភិបាល ក្នុងការអនុវត្ត ច្បាប់នេះឱ្យមានប្រសិទ្ធភាព ប៉ុន្តែមកដល់ពេលនេះ គេនៅតែឃើញមានសកម្មភាពដែលល្មើសនឹងច្បាប់កើតមាននៅលើ បណ្ដាញ សង្គម Facebook ជាដើម ហើយជាពិសេសនាពេលនេះ គឺមានច្រើននៅលើកម្មវិធី TikTok។