(ដកម៉ាន់)៖ កីឡាករខ្សែប្រយុទ្ធ Erling Haaland បានថ្លែងថា រូបគេពិតជាភាពរីករាយខ្លាំងណាស់ដែលបានឲ្យក្លិប Borussia Dortmund ដែលឈានដល់ការបោះឆ្នោតជាប់ជាកីឡាករវ័យក្មេងលេងល្អប្រចាំឆ្នាំ២០២០ នេះផងដែរ។

ខ្សែប្រយុទ្ធសញ្ជាតិន័រវេស វ័យទើបតែ ២១ឆ្នាំថ្លែងថា «Golden Boy គឺជាពានដ៏ធំបំផុតសម្រាប់ខ្ញុំ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលចាត់ទុកជាការលើទឹកចិត្ត និងព្យាយាមធ្វើឲ្យបានល្អថែមទៀត»

Haaland ដែលបានផ្លាស់ចេញពីក្លិប Salzburg របស់អូទ្រីស ១ឆ្នាំមកហើយនេះបានគូសបញ្ជាក់ថា «កន្លងមកមានព័ត៌មានជាច្រើនចុះផ្សាយពីក្លិបធំៗចង់បានខ្ញុំ តែខ្ញុំមិនដែលអើពើ និងនិយាយអ្វីទេ។ ខ្ញុំលេងឲ្យ Borussia Dortmund ១ឆ្នាំមកហើយ។ ខ្ញុំនៅទីនេះមានក្តីសុខ និងរីករាយជាខ្លាំង»

Erling Haaland ត្រូវបានក្លិបចាយលុយ Real Madrid និង Juventus ចង់បានជាខ្លាំងនាពេលកន្លងមក នៅពេលខ្សែប្រយុទ្ធដែលល្អទាំងបាល់លើ និងក្រោមរូបនេះបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ទាំងក្នុងលីគកំពូលអាល្លឺម៉ង់ និង UEFA Champions League ជាដើម៕