(ភ្នំពេញ)៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ AUPP សម្រេចផ្តល់ជូនថ្នាក់បរិញ្ញាបត្រ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍ ដែលត្រូវបានរៀបចំឡើងដោយសាស្ត្រាចារ្យ និងអ្នកជំនាញជាច្រើនរូប ដើម្បីតម្រូវតាមទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
កម្មវិធីសិក្សានេះ នឹងត្រូវបានបង្រៀនជាភាសាខ្មែរ ឬអង់គ្លេស ដោយផ្អែកលើការជ្រើសរើសរបស់និស្សិត។ កម្មវិធីសិក្សាថ្មីនេះនឹងផ្តល់ឱកាសដល់និស្សិតក្នុងស្រុក សិក្សាជាមួយសាស្ត្រាចារ្យ និងអ្នកជំនាញ ដែលនឹងទទួលបាននូវបទពិសោធន៍ជីវិតសិក្សាបែបអាមេរិកាំង ព្រមទាំងការប្រើប្រាស់សម្ភារៈបរិក្ខារទំនើបៗនៅ AUPP ។
និស្សិតនឹងមានសមត្ថភាពគ្រប់គ្រង និងដឹកនាំប្រព័ន្ធព័ត៌មានតាមរយៈការប្រើប្រាស់កុំព្យូទ័រ។ និស្សិតត្រូវបានលើកទឹកចិត្តឱ្យដុះខាត់ជំនាញរបស់ពួកគេ ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខលើប្រព័ន្ធអ៊ិនធឺណែត (Network Infrastructure and Cyber Security) ទូរគមនាគមន៍ (Telecommunications) វិទ្យាសាស្រ្តទិន្នន័យ (Data Science) វិស្វកម្មសូហ្វវែរ (Software Engineering) និងប្រព័ន្ធគ្រប់គ្រងព័ត៌មាន (Management Information System) ។
ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងមានសក្តានុពលខ្លាំងក្នុងវិស័យទូរគមនាគមន៍ វិស័យបណ្តាញតភ្ជាប់ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងសង្គមបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ឱកាសការងារផ្សេងៗមានដូចជា វិស្វករផ្នែកសន្តិសុខលើប្រព័ន្ធអ៊ិនធឺណែត អ្នករចនាសូហ្វវែរ អ្នកគ្រប់គ្រងមូលដ្ឋានទិន្នន័យ អ្នករចនាគេហទំព័រ អ្នកអភិវឌ្ឍកម្មវិធីអេឡិចត្រូនិចនានា និងអ្នកវិទ្យាសាស្ត្រទិន្នន័យជាដើម។
AUPP ជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីខាងគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបង្រៀនដោយសាស្រ្តាចារ្យអាមេរិក មានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិត មកពីបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី ប៉ែកអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត។
វគ្គសិក្សាថ្មី ចាប់ផ្តើមនៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ ។ និស្សិតបញ្ចប់ថ្នាក់វិទ្យាល័យឆ្នាំសិក្សា ២០២០ អាចចុះឈ្មោះចូលរៀនបាន ក្រោមលក្ខខណ្ឌមួយចំនួន។
សម្រាប់ព័ត៌មានបន្ថែម អាណាព្យាបាល ឬសិស្សានុសិស្សអាចមកសាកសួរនៅសាកលវិទ្យាល័យ AUPP ផ្ទាល់តែម្តង ឬអាចទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ៩៩០ ០២៣ ឬ ០១២ ២៦៦ ៦៣១; អ៉ីមែល៖[email protected] , គេហទំព័រ៖ www.aupp.edu.kh
អាសយដ្ឋាន៖ ផ្ទះលេខ ២៧៨H ផ្លូវ ២០១R, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រ ៦, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ