(ឡុងដ៍)៖ ធនាគារវិនិយោគ និងផ្ដល់សេវាកម្មហិរញ្ញវត្ថុ Barclays ត្រូវបានពិន័យជាប្រាក់ ២៦លានផោន ចំពោះទង្វើដែលធ្វើឱ្យអតិថិជនធ្លាក់ខ្លួនទៅក្នុងការជំពាក់បំណុល ឬជួបបញ្ហាហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
យោងតាមការចេញផ្សាយរបស់ BBC បានឱ្យដឹងថា អាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុ (FCA) រួមនឹងនិយតករក្រុង បាននិយាយថា អតិថិជនដែលទទួលការផ្ដល់សេវាកម្មមិនល្អពីខាង Barclays ពួកគេបានបានធ្លាក់ចុះទៅក្នុងភាពលំបាក និងស្ថានភាពធ្ងន់ធ្ងរ ដែលទង្វើនេះ Barclays បានដឹងច្បាប់ប៉ុន្តែមិនអើពើ។
FCA បានបញ្ជាក់ថា កាលពីឆ្នាំ ២០១៧ ធនាគារ Barclays បានផ្ដល់សំណងប្រមាណជា ២៧៣លានផោន ដល់អតិថិជន ១.៥៣លាននាក់ ដែលជួបផលប៉ះពាល់ដោយសារតែការផ្ដល់សេវាកម្ម មិនល្អ។
FCA ក៏បានលើកឡើងផងដែរថា Barclays គឺបានដឹងពីចំណុចខ្វះខាតជាច្រើននៅក្នុងប្រព័ន្ធ និងការគ្រប់គ្រង់របស់ខ្លួន តាំងពី ដើម ឆ្នាំ ២០១៣មកម្ល៉េះ ប៉ុន្តែមិនបានដោះស្រាយនូវបញ្ហាទាំងនោះ និងបានអូសបន្លាយពេលរហូតដល់ឆ្នាំ ២០១៨។
លោក Mark Steward ប្រធាន FCA បាននិយាយថា «ធនាគារ Barclays ត្រូវតែប្រតិបត្តិ និងបម្រើសេវាកម្ម ក៏ដូចជាការផ្ដល់ ឥណទាន ដល់អតិថិជន ដោយមានភាពយុត្តិធម៌ ជាពិសេសគឺអតិថិជនដែលជាប់បំណុលគេ» ។
លោក Mark Steward បានបន្ថែមទៀតថា ចំពោះករីណនេះ យើងនឹងស្វែងរកយុត្តិធម៌ចំពោះអតិថិជន ជាពិសេសគឺអតិថិជន ដែល កំពុងជួបហានិភ័័យនៅក្នុងវិបត្តិជំងឺរីករាលដាលកូវីដ-១៩៕