(ក្រុងឡុងដ៍)៖ ក្លិប West Bromwich Albion ដែលស្ថិតក្នុងលីគកំពូលអង់គ្លេស Premier League បាននឹងកំពុងតែត្រៀមបណ្តេញអ្នកចាត់ការទូទៅបច្ចុប្បន្ន លោក Slaven Bilic ចេញពីតំណែង ក្រោយលេងស្មើ ១-១ ជាមួយក្រុមមេឃខៀវ Manchester City ក្នុងសប្តាហ៍ទី១៣ ដែលក្លិបនេះកំពុងតែជួបបញ្ហាខ្លាំងនៅតំបន់បាតតារាងឈរលេខរៀងទី១៩។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

West Brom ឈរនៅលេខ១៩ ដោយរកបានតែ ៧ពិន្ទុគិតត្រឹមសប្តាហ៍ទី១៣ ជើងទី១ ខណៈបញ្ហានេះត្រូវបានរាយការណ៍ថា ក្លិបកំពុងនឹងសម្រេចនៃពេលវេលារបស់លោក Slaven Bilic ថាត្រូវបន្តតួនាទីដឹកនាំក្រុមនេះបន្ត ឬយ៉ាងណា បន្ទាប់ពីធ្វើឲ្យក្រុមប្រឈមការកាត់ចេញពី Premier League ក៏ប៉ុន្តែបុគ្គលជាន់ខ្ពស់ប្រចាំក្លិបបានលើកឡើង «លោក Bilic វ័យ ៥២ឆ្នាំត្រូវតែមានការផ្តល់ពេលវេលាបន្ត»

ក្នុងនោះបេក្ខភាពមួយចំនួនដែលត្រូវបានស្ថិតក្នុងគម្រោងមានលោក Sam Allardyce, Nigel Pearson, Mark Hughes, Eddie ដែលត្រូវបានលើកមកត្រៀមពិភាក្សានៅពេលខាងមុខជំនួសបុរសសញ្ជាតិក្រូអាស៊ី Bilic នៅក្លិប West Brom ខណៈលោកបានចូលមកកាន់ក្លិបនេះកាលឆ្នាំ២០១៩៕