(ភ្នំពេញ)៖ ហ្រ្គេន ភ្នំពេញ ស៊ីធី កំពុងបោះជំហានទៅមុខយ៉ាងលឿន ក្នុងការកែប្រែមុខមាត់គម្រោងនេះទៅជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះ ដើម្បីផ្តល់លំនៅឋានប្រណិត និងការរស់នៅឲ្យកាន់តែប្រសើរជូនអតិថិជន ។
ហ្រ្គេន ភ្នំពេញ ស៊ីធី គឺជាគម្រោង ដែលស្ថិតនៅតំបន់ពោរពេញដោយសក្តានុពលសេដ្ឋកិច្ច ខ្ពស់ មានមហាវិថីខ្វាត់ខ្វែងឆ្លងកាត់ ស្រួលក្នុងការធ្វើចរាចរទៅមក។
គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី មានមហាវិថី និងវិថីចំនួន៦ខ្សែ ដែលនៅក្បែរ ឬភ្ជាប់នឹងផ្លូវក្នុងគម្រោង។ នេះមិនទាន់រាប់បញ្ជូលមហាវិថី និងវិថីធំៗ ដែលអមដោយធម្មជាតិដ៏ស្រស់ស្អាតក្នុងគម្រោងនៅឡើយទេ។
មហាវិថីទាំងអស់នោះរួមមានមហាវិថីអង្គរ មហាវិថីឈ្នះ ឈ្នះ មហាវិថីមិត្តភាពភ្នំពេញ ហាណូយ ផ្លូវជាតិលេខ៥ ផ្លូវឯកឧត្តមជាសុផារ៉ា និងវិថីហ្គ្រេនភ្នំពេញជាដើម។
ក្រៅពីផ្សារភ្ជាប់វិថី និងមហាវិថីដ៏ច្រើនសម្បូរបែប ហ្គ្រេន ភ្នំពេញ ស៊ីធី ស្ថិតនៅក្បែរ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ផ្សារគ្លូប៊លហៅស៍ ផ្សារទំនើបម៉ាក្រូ មណ្ឌលផ្សារ ទំនើប ជីប ម៉ុង ៥៩៨ និងមណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល។
លើសពីនេះទៅទៀត នៅក្នុងគម្រោងនៃផែនការអភិវឌ្ឍចម្រុះរបស់ ហ្គ្រេន ភ្នំពេញ ស៊ីធី, ជីប ម៉ុង លែន ក៏ធ្លាប់បានប្រកាសដែរថា នៅថ្ងៃអនាគត នឹងមានអគាររាជរដ្ឋាភិបាល សណ្ឋាគារ មណ្ឌលផ្សារទំនើបរបស់ ជីប ម៉ុង រីថែល ព្រមទាំងអគារពាណិជ្ជកម្មផងដែរ៕