(ភ្នំពេញ)៖ ដោយសង្កេតឃើញមហាជនទាំងចាស់ទាំងក្មេង ជាពិសេសយុវវ័យបាននាំគ្នាមកលេងបណ្ដាញសង្គម Tik Tok កាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃនោះ បានធ្វើឲ្យតារាចម្រៀងសំនៀងក្រអួន លោក ឆាយ វិរៈយុទ្ធ សម្រេចចិត្តបញ្ចេញនូវស្នាដៃចម្រៀងមួយបទ មានចំណងជើងថា «អក្សរ S» ធ្វើឲ្យយុវវ័យដែលបានស្ដាប់បទនេះ ពេលចិត្តស្ដូកតែម្ដង។

ទើបតែចេញរយៈពេល២ថ្ងៃ បទ «អក្សរ S» តារាឈានមុខប្រចាំនៅផលិតកម្ម សាន់ដេ គឺលោក ឆាយ វីរៈយុទ្ធ ផ្ទុះការគាំទ្រខ្លាំងភ្លាម ពីទស្សនិកជននៅលើ បណ្ដាញសង្គម Facebook, Youtube និង Tik Tok ជាដើម ព្រោះតែមានអត្ថន័យ និងសាច់ភ្លេងត្រូវចិត្តមិត្តយុវវ័យ។

បទ «អក្សរ S» បានបង្កប់អត្ថន័យសម្ដៅដល់នារីៗ ដែលចូលចិត្តរាំកាច់រាងគ្នា ក្នុងបណ្ដាញសង្គម Tik tok តាមបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ហើយពេលបានទស្សនាការរាំរបស់ពួកគេ ហើយនោះ ធ្វើឲ្យបាត់អស់នូវទុក្ខកង្វល់ និងមានអារម្មណ៍សប្បាយរីករាយ ទៅតាមចង្វាក់ភ្លេងដែលនារីៗមានរាងជាអក្សរ S បានរាំយ៉ាងទន់ល្វត់ល្វន់។

សម្រាប់បទចម្រៀងរបស់តារា ចម្រៀងឈានមុខក្នុងផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ មួយបទនេះ ត្រូវបានគេចាត់ទុកថា ជាកាដូចុឆ្នាំ ២០២០ សម្រាប់អ្នកគាំទ្រ បន្ទាប់ពីបទចម្រៀងពីរោះជាច្រើន ចេញលើទីផ្សារ នាពេលកន្លងមក។

តោះ! ចង់ដឹងថា បទចម្រៀងមាន ចំណងជើង «អក្សរ S» ពីរោះ ត្រូវចិត្តអ្នកគាំទ្រកម្រិតណានោះ សូមទស្សនាទាំងអស់គ្នា៖