(អង់គ្លេស)៖ ខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur កីឡាករ Son Heung-min ចង់បញ្ចប់អាជីពរបស់លោក នៅក្លិបលេងនៅក្របខណ្ឌ Premier League មួយនេះ។ ប៉ុន្តែការចរចារអំពីការបន្តកិច្ចសន្យា ត្រូវបានរារាំង ដោយសារការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើតាមសម្តីអ្នកគ្រប់គ្រងក្លិប លោក Jose Mourinho ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ។

Son ស្ថិតនៅក្នុងទម្រង់កំពូល នារដូវកាលនេះ ជាមួយនឹងការរកគ្រាប់បាល់បាន១៣គ្រាប់ នៅក្នុង២១ប្រកួត ហើយកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់លោក នៅឯក្លិប Spurs នឹងផុតកាលកំណត់ នៅខែមិថុនា ឆ្នាំ២០២៣។

កីឡាករវ័យ២៨ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង សម្រាប់កំណត់ត្រាលើកទី៥ និងជាឆ្នាំទី២ជាប់គ្នា នាថ្ងៃអង្គារ៕