(អាមេរិក)៖ រដ្ឋតិសាស និងរដ្ឋធំៗចំនួន ៩ទៀតរបស់សហរដ្ឋអាមេរិកបានប្ដឹងក្រុមហ៊ុន Google ថាបានធ្វើការងារជាមួយ Facebook ក្នុងលក្ខណៈមិនស្របច្បាប់ដែលរំលោភ និងប្រឆាំង ទៅនឹងច្បាប់សេចក្ដីទុកចិត្តរបស់អាមេរិក។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

យោងតាមការចេញផ្សាយបានឱ្យដឹងថា ក្រុមហ៊ុន Google និង Facebook បានធ្វើការរួមគ្នាដោយបានល្មើសនឹងច្បាប់ ក្នុងគោល ដៅ ជំរុញអាជីវកម្មការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញឱ្យមានភាពលេចធ្លោរ និងទទួលបានផលចំណេញខ្លាំង។

នៅក្នុងពាក្យបណ្ដឹងរបស់រដ្ឋទាំងអស់នោះ បានចែកជាពីរផ្នែកធំៗ ដោយទី១ និយតករប្ដឹងចោទប្រកាន់ទៅកាន់ក្រុមហ៊ុន Google និង ទី២ មាន៤បណ្ដឹង ដោយបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនទៀតនៅសហរដ្ឋអាមេរិក បន្ទាប់ពីរកឃើញថាក្រុមហ៊ុនទាំងនោះបានប្រើយុទ្ធសាស្ត្រមួយចំនួនដែលល្មើសនឹងច្បាប់ ជាពិសេសគឺប្រើឥទ្ធិពលដែលមាន នៅលើ បណ្ដាញអនឡាញដើម្បីទាញយកផលចំណេញ។

យោងតាមការចេញផ្សាយរបស់ Reuters បានឱ្យដឹងថា បើទោះបីជាក្រុមហ៊ុន Google បានបដិសេដមិនចំពោះការចោទប្រកាន់ នេះក្ដី ប៉ុន្តែក្រុមហ៊ុន Google បាននិងកំពុងតែសហការជាមួយនិយតករ និងមេធាវីដើម្បីដោះស្រាយបណ្ដឹងទាំងនោះ ខណៈ តាម ពាក្យបណ្ដឹង គឺចង់ផាកពិន័យលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលល្មើសច្បាប់ទាំងនោះ។

ការសែត Genius Media Group បានចេញផ្សាយថា មានគេហទំព័រព័ត៌មានអនឡាញមួយចំនួនបានបាត់បង់ប្រាក់ចំណូល ដោយសារតែក្រុមហ៊ុន Google ប្រើប្រាស់យុទ្ធសាស្ត្រទាក់ទាញអតិថិជនដោយមិនស្មើភាព៕