(ភ្នំពេញ)៖ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានទទួលលិខិតពី ក្រសួងអប់រំ យុវជន និងកីឡា នូវប្រកាសស្តីពី ការទទួលស្គាល់ការបង្កើតមុខ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។

វិទ្យាស្ថានបានបង្កើតមុខជំនាញថ្មីមួយទៀត ដែលកំពុងពេញនិយម សម្រាប់សិស្ស និស្សិតទូទៅ ដូចមានក្នុងលិខិតយោងលេខ ២៩៥៥ អយក. ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡាស្តីពី ការទទួលស្គាល់ការបង្កើតមុខ ជំនាញគណនេយ្យ (Accounting ) បណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររងអប់រំ បច្ចេកទេស និងវិជ្ជាជីវៈ និង បរិញ្ញាបត្រ នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។

បច្ចុប្បន្ននេះវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា មានបណ្តុះបណ្តាល៖

១៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖
* ហិរញ្ញវត្ថុ និងធនាគារ

២៖ ថ្នាក់បរិញ្ញាបត្រ៖
*គណនេយ្យ
*ហិរញ្ញវត្ថុ និងធនាគារ
*បច្ចេកវិទ្យាហិរញ្ញវត្ថុ
*បច្ចេកវិទ្យាព័ត៌មានធុរកិច្ច
*គ្រប់គ្រងហានិភ័យ និងធនារ៉ាប់រង
*គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ
*ពាណិជ្ជកម្មអន្តរជាតិ

៣៖ ថ្នាក់បរិញ្ញាបត្ររង៖
*គណនេយ្យ
*ហិរញ្ញវត្ថុ និងធនាគារ
*ធានារ៉ាប់រង
*ចលនូបត្ថម្ភ
*គ្រប់គ្រងអាហរ័ណ-នីហរ័ណ

វិទ្យាស្ថាន កំពុងរៀបចំដំណើរស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា បន្ថែមមុខជំនាញផ្សេងទៀតដូចជា៖

១៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖
*ហិរញ្ញវត្ថុ
*គ្រប់គ្រង

២៖ កម្រិតបរិញ្ញាបត្រ៖
*ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ
*ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងផ្នែកធុរកិច្ច
*ភាសាអង់គ្លេសម្រាប់ការបង្រៀនជាភាសាអង់គ្លេសជាភាសាបរទេស
* វិទ្យាសាស្រ្ត និងវិស្វកម្មកុំព្យូទ័រ

៣៖ កម្រិតបរិញ្ញាបត្ររង
*ភាសាអង់គ្លេស

វិទ្យាស្ថានចាប់ផ្តើមទទួលពាក្យចូលសិក្សា ពីថ្ងៃនេះតទៅ ដោយវិទ្យាស្ថានការផ្តល់អាហារូបករណ៍ចាប់ពី២៥% រហូតដល់១០០%ទៀតផង។

សម្រាប់ព័ត៌មានលម្អិត អាណាព្យាបាល ឬសិស្សានុសិស្សអាចមកសាកសួរនៅ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ផ្ទាល់តែម្តង ឬអាចទំនាក់ទំនងទូរស័ព្ទលេខ៖

០១៥ ៩០០ ៤៥៧, ០១០ ៩០០ ៥៣៧ ឬតាម Facebook Page៖ ACLEDA INSTITUTE OF BUSINESS ឬតាមរយៈអាសយដ្ឋាន៖ អគារលេខ១៣៩៧, មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ, ភូមិអន្លង់ក្ងាន, សង្កាត់ឃ្មួញ, ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕