(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ឡារីតា បានពង្រឹងនូវវិធានការការពារកាន់តែខ្លាំង និងម៉ត់ចត់បំផុត ដើម្បីការពារសុវត្ថិភាពដល់បុគ្គលិក ដែលបំរើការផ្នែកសេវាកម្ម រួមទាំងអ្នកបើកបរ និងអ្នកដំណើរ ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ក្នុងនោះក្រុមហ៊ុន បានបន្ថែមនូវវិធានការនានាទៀត ការដើម្បីផ្ដល់នូវទំនុកចិត្តដល់អ្នកដំណើររួមមាន៖
*តម្រូវឲ្យអ្នកដំណើរទាំងអស់ពាក់ម៉ាស់ រាល់ពេលចូលក្នុងបរិវេណក្រុមហ៊ុន និងអំឡុងពេលនៃការធ្វើដំណើរ
*វាស់កំដៅអ្នកដំណើរ និងប្រើទឹកអាកុលសំរាប់លាងដៃមុននឹងអនុញ្ញាតអោយឡើងរថយន្ត
*មានបំពាក់ទូរបាញ់ថ្នាំសម្លាប់មេរោគនៅគ្រប់សាខារបស់ក្រុមហ៊ុន
*ធ្វើអនាម័យជាប្រចាំ ជាពិសេសបន្ទប់ទឹកត្រូវតែស្អាតជានិច្ច និងធ្វើការបាញ់អាកុលសម្លាប់មេរោគជាប្រចាំ
*រថយន្តបើកចំហរ ឲ្យមានខ្យល់បរិយាកាសចេញ ចូលបានល្អ និងធ្វើការជូតសំអាត បាញ់អាកុលសម្លាប់មេរោគតាមកន្លែងអង្គុយ ភ្នាក់ដៃ ដៃទ្វារ និងកន្លែងប៉ះពាល់ញឹកញាប់ មុនពេលចេញដំណើរ
*ធ្វើការបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំក្នុងបរិវេណចំណតរថយន្ត ក៏ដូចជា ក្នុងរថយន្តនីមួយៗ
*ការរក្សាគម្លាតទាំងក្នុងទីតាំងអង្គុយរង់ចាំ និងការកាត់បន្ថយចំនួនអ្នកធ្វើដំណើរក្នុងរថយន្តទៀតផង។
*ត្រួតពិនិត្យសុខភាពបុគ្គលិកផ្នែកសេវាកម្ម និង អ្នកបើកបរជាប្រចាំ និងតម្រូវឲ្យពាក់ម៉ាស់ក្នុងពេលបំពេញការងារ។
*ចូលរួមផ្សព្វផ្សាយដល់អ្នកដំណើរទាំងអស់ ឲ្យប្រកាន់យកនូវវិធានអនាម័យស្អាតជានិច្ច ដើម្បីការពារការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ។
ក្រុមហ៊ុន ឡារីតា ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដំបូងគេនៅកម្ពុជា ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារទាំងឡាយ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩៕