(ភ្នំពេញ)៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលលេចត្រដែតកណ្ដាលបេះដូងរាជធានីភ្នំពេញ បញ្ចូលស្ថាបត្យកម្មចម្រុះ ខ្មែរ សម័យអាណានិគម និងទំនើប។

អ្វីដែលធ្វើឲ្យសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លេចធ្លោជាងគេនោះគឺ ការអភិរក្សវីឡាសម័យអាណានិគមបារាំង ដែលមានអាយុជាងមួយសតវត្ស។

ជីប ម៉ុង បានចំណាយអស់ ប្រមាណ៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិរក្សវីឡានេះ គឺក្នុងគោលបំណងរក្សាដាននៃប្រវត្តសាស្រ្ត ការវិវឌ្ឍនៃស្ថាបត្យកម្ម និងអត្តសញ្ញាណនៃសហគមន៍នោះ។

វីឡាសម័យអាណានិគមនេះ សម្រាប់ជាន់ទី១ ត្រូវបានអភិរក្សជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវ ដែលនឹងផ្ដល់ជូនភ្ញៀវនូវទស្សនីយភាពអំពីរចនាបទខ្មែរ និងសម័យអាណានិគមបារាំង មួយរំពេច នៅពេលពួកគេអញ្ជើញមកដល់ និងសម្រាប់ជាន់ទី២ ជា Artic Bar ដើម្បីបម្រើភេសជ្ជៈផ្សេងៗ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រូវបានរចនាដោយក្រុមហ៊ុន SCDA Architects ដែល មានមូលដ្ឋាននៅសិង្ហបុរី និងក្រុមហ៊ុន PIA Interior ដែលមានមូលដ្ឋាននៅប្រទេសថៃ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរួមចំណែករក្សាអត្តសញ្ញាណក្នុងតំបន់ ដែលជាបណ្ដុំនៃស្ថាប័នធំៗ ពាណិជ្ជកម្ម វប្បធម៌ និងសាសនា ដូចជាព្រះបរមរាជវាំង វាលព្រះមេរុ សារមន្ទីរជាតិ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទន្លេចតុមុខ វត្តអារាម អគារសម័យអាណានិគមបារាំង ផ្សារបែបប្រពៃណី និងកន្លែងលក់ស្នាដៃសិល្បៈ។

រចនាបទពហុសម័យនៃសណ្ឋាគា ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្ដល់បទពិសោធន៍បដិស ណ្ឋារកិច្ចដ៏ល្អផ្ដាច់គេមួយជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ៕