(ភ្នំពេញ)៖ ដូចដែលគ្រប់គ្នាបានដឹងហើយថា ក្រៅពីប្រណីតភាព រថយន្តលំដាប់កំពូលរបស់ប្រទេសស៊ុយអែត Volvo តែងតែយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពជាចម្បង។

ដោយសារតែការរចនាបង្កើតឡើង ពោរពេញដោយគំនិតច្នៃប្រឌិត ភាពផ្ចិតផ្ចង់ មានផាសុកភាព បូករួមជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ទើបធ្វើឲ្យរថយន្ត Volvo បន្តភាពលេចធ្លោកាន់តែខ្លាំងឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។

អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុន Volvo ប្រចាំប្រទេសកម្ពុជា ក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងច្រើន សន្ធឹកសន្ធាប់គ្រប់ម៉ូដែលតែម្តង សម្រាប់ប្រូម៉ូសិន ក្នុងឱកាសថ្ងៃបុណ្យណូអែលនិងការលក់ដំណាច់ឆ្នាំ។ ក្នុងនោះរួមមាន Volvo S90, Volvo XC40, Volvo XC60 និងVolvo XC90។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រូម៉ូសិននេះ មានចំនួនកំណត់ ដូច្នេះហើយសូមលោកអ្នកប្រញាប់រួសរាន់ឡើង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ៖ ០៩៥ ៧៧៧ ៦៨៥ ឬចូលកាន់ទំព័រហ្វេសប៊ុក Volvo Cars Cambodia៕