(ភ្នំពេញ)៖ សាកល្បងចូលទៅក្នុងកម្មវិធី Wing Money App រួចជ្រើសរើស «ការទិញទំនិញអនឡាញ» (Online Shop) បន្ទាប់មក ចុចលើ «Smile Shop» នោះ លោកអ្នកនឹងអាចទិញទំនិញ បានយ៉ាងងាយស្រួល ជាមួយផលិតផលដែលមានគុណភាពល្អ ថែមទាំងទទួលបានការបញ្ចុះតម្លៃ ១០% បន្ថែមភ្លាមៗ នៅពេលទូទាត់ប្រាក់តាម Wing Money App។

អតិថិជនអាចធ្វើការបញ្ជាទិញពីផ្ទះរបស់អ្នក ជាមួយផលិតផលដ៏ច្រើនសន្ធឹកសន្ធាប់ ពីហាង Smile Shop តាមរយៈ Wing Money App ថែមទាំងទទួលបាន ការបញ្ចុះតម្លៃ រហូតដល់ទៅ១០%បន្ថែម លើទំនិញដែលបានបញ្ចុះតម្លៃរួចជាស្រេច។

កាន់តែពិសេសទៅទៀតនោះ សម្រាប់អតិថិជនដែលធ្វើការបញ្ជាទិញទំនិញ ក្នុងកម្មវិធី Smile Shop App ដោយផ្ទាល់ លោកអ្នកនឹងទទួលបាន ការបញ្ចុះតម្លៃ១០% បន្ថែមដូចគ្នា ប្រសិនបើអ្នកទូទាត់ប្រាក់ជាមួយវីង។

សូមបញ្ជាក់ថា ការផ្តល់ជូននេះ នឹងមានសុពលភាពចាប់ផ្តើម ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។
ការផ្តល់ជូននេះ មិនរាប់បញ្ចូលសម្រាប់ផលិតផល Apple, Samsung, Decathlon និងផលិតផលដែលទើបមកដល់ថ្មី ឬផលិតផលបញ្ជាទិញ តាមរយៈការកក់ទុកមុនទេ។

ប្រសិនបើលោកអ្នកមិនទាន់មានកម្មវីធីស្មាតហ្វូនវីង (Wing Money App) លោកអ្នកអាចទាញយកនៅក្នុង App Store ឬ iOS បន្ទាប់មកធ្វើការចុះឈ្មោះជាការស្រេច៕