(ក្រុងឡុងដ៍)៖ លោក Sam Allardyce ដែលជាអតីតគ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេស នៅពេលនេះត្រូវបានក្លិប West Bromwich Albion FC តែងតាំងជាអ្នកចាត់ការទូទៅរយៈពេល ១៨ខែស្ថិតក្នុងក្របខណ្ឌលីគបាល់ទាត់ Premier League បន្ទាប់ពីក្លិបនេះបានបណ្តេញលោក Salven Bilic ចេញពីតំណែងកាលពេលថ្មីៗ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
លោក Allardyce វ័យ ៦៦ឆ្នាំ ជាអតីតគ្រូបង្វឹកក្រុម Everton ដែលបានលាឈប់កាលឆ្នាំ២០១៨ ហើយត្រូវបានឡើងមកកាន់តំណែងជាគ្រូបង្វឹកសារជាថ្មីក្នុងរដូវកាលនេះជាមួយក្រុម West Brom ក្នុងការជួយដោះស្រាយបញ្ហាររបស់ក្លិបដែលកំពុងធ្លាក់នៅតំបន់កាត់ចេញពី Premier League កំពុងឈរនៅលេខរៀងទី១៩ មានតែ ៧ពិន្ទុប៉ុណ្ណោះនៅពេលលោក Bilic ដឹកនាំបាន ១៣ប្រកួតក្នុងរដូវកាលនេះ។
គ្រូបង្វឹកដែលមានភាគរយដឹកនាំឈ្នះការប្រកួតចំនួន ៣៤ភាគរយនៅ Premier League លោក Allardyce នឹងត្រូវប្រឈមមុខជាមួយ Aston Villa និង Liverpool ស្វែងរកពិន្ទុ ដើម្បីឡើងផុតពីតំបន់បាតតារាងនៃការកាត់ចេញនៅរដូវកាលក្រោយ ខណៈប្រធានផ្នែកបចេ្ចកទេសកីឡាបានលើកឡើងថា «លោក Allardyce ជាគ្រូមួយរូបដែលល្អនៅ Premier League និងសង្ឃឹមថាអាចកែលំអក្លិបឡើងវិញបានផងដែរ»៕